រថយន្ត​នី​សាន់​ដឹកឈើ​ប្រណិត​សង្ស័យ​អត់​បង់លុយ​ សមត្ថកិច្ច​ដេញ​ពី​ពោធិ៍សាត់​ចាប់​បាន​នៅ​កំពង់ឆ្នាំង​ពេល​រថយន្ត​បែក​កង់

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ រថយន្ត​នី​សាន់​ដឹកឈើ​ប្រណិត​មួយ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ ខេត្តពោធិសាត់​ ប្រដេញ​ រហូត​ដល់​ខេត្តកំពង់ឆ្នាំង​ហើយ​ត្រូវ​បាន​បែក​កង់​និង​ចាប់​បាន​តែ​ម្តង​ ។​ ការ​ប្រដេញ​ចាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់​នេះ​ ចាប់​បាន​កាលពី​វេលា​ម៉ោង​៣​យប់​ ថ្ងៃ​ទី​១១​ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្សារ​ក្តុល​ ឃុំ​ក្រាំង​ស្គារ​ ស្រុក​ទឺ​ក​ផុស​ ខេត្តកំពង់ឆ្នាំង​ ។​

fa192004-3a86-41fe-82aa-526239d48491

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ រថយន្ត​ដឹកឈើ​នេះ​ម៉ាក​នី​សាន់​ គ្មាន​ស្លាក​លេខ​ ដឹក​ធ្នុង​ចំនួន​២២​ដុំ​ធំ​ ។​ ចំពោះ​ឈើ​និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​ព្រៃឈើ​ក្រាំង​ស្គា​ ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​ ។​

​សមត្ថកិច្ច​ដែល​ស្ថិត​ក្នុង​ប្រតិបត្តិការ​នេះ​បាន​ប្រាប់​អោយ​ដឹ​ថា​ រថយន្ត​នេះ​ដឹកឈើ​ចេញពី​ស្រុក​ក្រ​វ៉ា​ញ​ ខេត្តពោធិសាត់​ ពេល​ដែល​សមត្ថកិច្ច​ឃើញ​បាន​ឃាត់​តែ​រថយន្ត​នេះ​ មិន​ឈប់​ ទើប​សមត្ថកិច្ច​ខេត្តពោធិសាត់​បើករថយន្ត​ប្រដេញ​តាម​ផ្លូវ​រហូត​ ហើយ​រថយន្ត​ដឹកឈើ​បាន​បើក​គេច​ចូល​ផ្លូវ​សំដៅ​មក​ឃុំ​ក្រាំង​ស្គារ​ស្រុក​ទឹកផុស​ ហើយ​ត្រូវ​រថយន្ត​នោះ​បាន​បែក​កង់​ទៅ​មុខ​លែង​រួច​ ចំណែក​ឯក​អ្នកបើកបរ​ទៅ​បាន​ចុះ​ពីលើ​រថយន្ត​រត់គេច​ខ្លួន​បាត់​ ។​
​សមត្ថកិច្ច​ចំរុះ​បានអោយ​ដឹង​ថា​៖​ រថយន្ត​ដឹកឈើ​ប្រ​ណឹ​ត​ខាង​ល​នេះ​ បាន​ដឹកឈើ​ចេញ​មក​ពី​ស្រុ​ ក​ភ្នំក្រវាញ​ កាត់ម​កលើ​ស្រុក​ក្រគរ​ខេត្តពោធិសាត់​ ពេល​នោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ​ត្រួតពិនិត្យ​ខេត្តពោធិសាត់​ឈរជើង​ នៅ​ចំណុច​ក្បាលដំរី​ ព្រុំប្រទល់​ ស្រុក​បរិបូណ៌​ជាមួយ​ស្រុក​ក្រគរ​ បាន​បើករថយន្ត​២​គ្រឿង​ មាន​គ្នា​៤​នាក់​ ប្រដេញ​តាម​រថយន្ត​បទល្មើស​ ចូល​មក​ដល់​ផ្សារ​ក្តុល​ រថយន្ត​បទល្មើស​ក៏​បាន​បែក​កង់​ទៅ​មុខ​លែង​រួច​ ហើយ​អ្នកបើកបរ​រថយន្ត​ បាន​ចុះ​រត់គេច​ខ្លួន​បាត់​។​

​ក្រោយ​ពី​ចាប់​រថយន្ត​បាន​ហើយ​សមត្ថកិច្ច​របស់​ខេត្តពោធិសាត់​ បាន​សហការ​ជា​ មួយ​ខេត្តកំពង់ឆ្នាំង​ អោយ​យក​រថយន្ត​នេះ​មក​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃ​ក្រាំង​ស្គា​តែ​ម្តង​។​ក្រោយ​ពី​បាន​រថយន្ត​ដឹកឈើ​ហើយ​សមត្ថកិច្ច​ខេត្តពោធិសាត់​ និង​ ខេត្តកំពង់ឆ្នាំង​ម្ខាងៗ​ចង់​ដ​ណើ្ត​ម​ឈើ​គ្នា​ដាក់​យក​ទៅ​កន្លែង​រៀងៗ​ខ្លួន​ តែ​ក្រោយ​ពី​និយាយ​ត្រូវ​គ្នា​ ក៍បាន​ឯកភាព​គ្នា​ទុក​នៅ​ ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃ​ក្រាំង​ស្គា​តែ​ម្តង​ ។​

​មជ្ឈដ្ឋាន​នានា​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​និយាយ​ថា​ ការ​រួម​គ្នា​ប្រដេញ​រថយន្ត​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ អាច​ដោយសារ​តែ​ម្ចាស់​រថយន្ត​ដឹកឈើ​បង់លុយ​អោយ​មិន​គ្រប់​ចំនួន​តាម​ការ​កំណត់​ ទើប​ធ្វើ​សកម្មភាព​ប្រដេញ​ដល់​ថ្នាក់​នេះ​ ។​ ព្រោះថា​ជា​រៀង​រាល់​យប់​រថយន្ត​ដឹកឈើ​ប្រណិត​បែប​នេះ​មាន​ច្រើន​គ​គោក​ ទាំង​តាម​ផ្លូវជាតិ​ និង​ តាម​ផ្លូវ​គ្រួ​ស​ក្រហម​ ប៉ុន្តែ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​ដេញ​ប្រថាប់​ចាប់​ប្រ​ធេ​ញ​បែប​នេះ​ទេ​ ទើបតែ​ពេល​នេះ​នាំ​គ្នា​ឡើង​ផ្អើល​ប្រជាពលរដ្ឋ​ ដែល​គេ​ស្មានថា​ដេញចាប់​ចោរប្លន់​ព្រោះ​មាន​កម្លាំង​សមត្ថកិច្ច​ដែល​មាន​អាវុធ​ច្រូងច្រាង​ពាសពេញ​ហ្នឹង​ទៀត​ផង​ ។​ ករណី​នេះ​បើ​មិន​មាន​បើកភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ឈ្មួញ​ក៍​មិន​ហាន​ដែរ​ ៕​

77482abb-b45f-4103-a919-8dc49e275dc7

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print