ប្លង់​គោល​ប្រើប្រាស់​ ដី​រាជធានី​ភ្នំពេញ​ ឆ្នាំ​២០៣៥​ អនុម័ត​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ហើយ​

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៥​ បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ អំពី​ប្លង់​គោល​ប្រើប្រាស់​ ដី​រាជធានី​ភ្នំពេញ​ ឆ្នាំ​២០៣៥​ ។​ នេះ​ជា​ឯកសារ​យុទ្ធសាស្ត្រ​គោល​ បម្រើ​ឲ្យ​មហិច្ឆតា​ របស់​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​សាលា​រាជធានី​ភ្នំពេញ​ មាន​គោលដៅ​ និង​ទស្សនវិស័យ​ដល់​ ឆ្នាំ​២០៣៥​ ក្នុង​ការ​គ្រប់គ្រង​តម្រង់​ទិស​ការ​ អភិវឌ្ឍ​សេដ្ឋកិច្ច​ ក្នុង​ព្រំប្រទល់​រដ្ឋបាល​ រាជធានី​និង​តំបន់​ទីប្រជុំជន​ពាក់ព័ន្ធ​ ទាំងឡាយ​ដើម្បី​ ឆ្លើយ​តប​បាន​ នឹង​កំណើន​នៃ​ការ​ វិនិយោគឯកជន​និង​ចំនួន​ប្រជាជន​ ក្នុង​រាជធានី​ តាម​រយៈ​ការ​តម្រង់​ទិស​ និង​ជំរុញ​ការ​ វិនិយោគ​ សាធារណៈ​ ស្រប​តាម​របប​ សេដ្ឋកិច្ច​ទីផ្សារសេរី​ និង​ការ​អភិវឌ្ឍន៍​តាម​ បែប​ប្រជា​ធិ​តេ​យ្យ​ថ្នាក់​ក្រោម​ជាតិ​។​

​គេ​ចាំ​បាន​ថា​ ប្រជាជន​សរុប​នៅ​ភ្នំពេញ​មាន​ជិត​២​លាន​នាក់​ (១.៦៨៨.០៤៤​នាក់​ តាម​ការ​ធ្វើ​ អង្កេត​ចន្លោះ​ជំរឿន​ប្រជាសាស្ត្រ​ កម្ពុជា​២០១៣​ នៃ​ក្រសួងផែនការ​)​ និង​មាន​ ដង់ស៊ីតេ​ប្រមាណ​ជា​ ២៤៦៨​នាក់​/​គម​២​ ហើយ​អាច​កើន​ដល់​ ៣​លាន​ នាក់​នា​ ឆ្នាំ​២០២០​។​ ដូច្នេះ​ធ្វើ​ឲ្យ​ កំណើន​នគរូបនីយកម្ម​និង​កំណើន​ការ​ សាងសង់​សំណង់​ធំៗ​ថ្មីៗ​ជា​ច្រើន​ (​សំណង់​អគារ​ខ្ពស់​លើស​ពី​៥​ជាន់​ មាន​ ប្រមាណ​៦២៨​កន្លែង​ និង​សំណង់​ បុរី​មាន​ ជាង​១១០​ទីតាំង​)​ ពង្រាយ​នៅ​ទាំង​ខណ្ឌ​ក្នុង​ក្រុង​ និង​ជាយក្រុង​និង​ បាន​ជំរុញ​ការ​ រីក​ទីក្រុង​ទៅ​តំបន់​ខាងក្រៅ​ចេញ​ ពី​ខណ្ឌ​កណ្ដាល​ទីក្រុង​ស្ទើរតែ​ហួស​ពី​ ព្រំប្រទល់​រដ្ឋបាល​ខ្លួន​ទៅ​ហើយ​ ៕​

dse (2)

dse (4)

dse

...

ដោយ៖ ប្រាថ្នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print