ទោះបីចិនជាប្រទេសមាន ទឹកដីធំធេង និងពលរដ្ឋច្រើនជាងគេលើពិភពលោក ប៉ុន្តែវិស័យកសិកម្មរបស់ចិន មិនគ្រប់គ្រាន់បំពេញតម្រូវការប្រើប្រាស់របស់ពលរដ្ឋ ជាង១៣០០លាននាក់។ កត្តាដែលកង្វះស្បៀងអាហារកសិកម្មដោយសារតែចិន មិនមានបច្ចេកវិទ្យាទំនើប អូសទាញពលរដ្ឋប្រកបរបបកដិកម្មដោយជោគជ័យ ។
នៅពលេនះចិនបានសម្រេចផលិតឧប្បករទំនើបៗសម្រាប់បម្រើវិស័យកសិកម្ម ដាំដុះផលដំណាំនានា ។ នៅពេលនេះចិន បានផលិតយន្តហោះគ្មានមនុស្ស បើក «ឌ្រូន» ដើម្បីជួយដល់កសិករងាយស្រួលក្នុងការ ធ្វើស្រែចំការបានឆាប់រហ័ស ទាន់សម័យ។ អនាគត់ អ្នកធ្វើស្រែចំការនៅចិន គឺជាអ្នកមាន មិនមានអ្នកក្រទៀតឡើយ ដូចដែលនៅក្នុងប្រទេសលោកខាងលិចជាដើម។
កង្វះពលកម្ម ក្នុងវិស័យកសិកម្មនៅចិនគឺជាបញ្ហាប្រឈមមុខដោយសារតែក្រុមយុវជនមួយចំនួនធំបានឡើងទៅកាន់ទីក្រុង ធ្វើការងាររកប្រាក់ចំណូលបានខ្ពស់ជាងនៅស្រុកស្រែចំការ។ ជាច្រើនឆ្នាំកន្លងមកចិនតែងតែនាំចូលនៅអង្ករពីប្រទេសជិតខាង និងស្បៀងអាហាផ្សេងៗ។នៅពេលនេះចិនបានអភីវឌ្ឍន៍ទំនើបកម្មវិស័យកសិកម្ម ដើម្បីអូសទាញយុវជនវិលត្រឡប់ទៅកាន់ស្រុកស្រែ ចំការវិញ។
នៅពេលនេះ ចិនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក «ឌ្រូន» ដើម្បីជួយដល់វិស័យកសិកម្មកាន់តែរីកចំរើន។ សារព័ត៌មាន South china morning post បានផ្សាយថា រដ្ឋាភិបាលមានគម្រោង អូសទាញពលករ យុវជន មានកម្លាំង មាំមួន ងាកទៅធ្វើពលកម្មស្រែចំការវិញ ដោយមានឧបករណ៍អេឡិចត្រូនិច្ចជួយ។ យន្ត ហោះឌ្រូន ក៏ដូចជាគ្រឿងយន្តផ្សេងៗ បង្កើតឡើងសម្រាប់វិស័យកសិកម្មដូចជាបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប។
ដើម្បីសម្រេចនៅគោលដៅទាំងនោះ ក្រុមយុវជន វ័យក្មេង ដែលមានសម្ថភាពខ្ពស់ ទើបអាចប្រើប្រាស់នៅបច្ចេក វិទ្យាកសិកម្មទាំងនោះបានដោយជោគជ័យ។ នៅពេលខាងមុខតម្លៃពលកម្ម នៅស្រុកស្រែចំការ មានខ្ពស់ជាង ទាំងការងារនៅតាមរោងច័ក្រទៅទៀត ៕