នគរបាលខេត្តត្បូងឃ្មុំម្នាក់ ត្រូវកងសន្តិសុខ ឬប្រជាការពារក្នុងខណ្ឌដូនពេញ ២នាក់វាយនឹងអាយ​ឌី រយះសៀតថ្កា​ ខណៈ​ទារលុយ​ពីអ្នកបើករថយន្ត ដែលមិនមែនជាអ្នករកស៊ីដឹកដំណើរ

ចែករំលែក៖

ភ្នំពេញ ៖ នគរបាល​ខេត្ត​ត្បូងឃ្មុំ​មួយរូប ត្រូវបាន​កម្លាំងប្រជាការពារខណ្ឌដូនពេញប្រេីហិង្សាវាយមួយអាយឌី​ បណ្តាលអោយរយះបែកសៀតថ្កា​ខាងស្តាំហូរ​ ឈាមស្រោចមុខ ថែមទាំង​បានដក​យកសោរថយន្ត​រត់គេចខ្លួនបាត់ ប៉ុន្តែ​ជនរងគ្រោះ​បានថតបក្ខពួក​ម្នាក់ទៀត ដែលកំពុងអង្គុយលើ​ម៉ូតូ ដើម្បីទុកជាភស្តុតាង ចាត់តាមការ ផ្លូវច្បាប់ ។

យោងតាមពាក្យបណ្តឹងជនរងគ្រោះប​ញ្ជាក់ថា​ ហេតុ​ការណ៍​នេះកេីតឡេីង​កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ បង្កឡើង​ដោយកម្លាំងសន្តិសុខ​ មានឯកសណ្ឋានប្រជាការពារ ខណ្ឌ​ មានគ្នា២នាក់ ជិះម៉ូតូដើរជំរិតទារលុយពីរថយន្តអ្នកធ្វើដំណើរចំនួន៥០,០០០រៀល មិនបានក៏ប៉ះពាក្យសម្តីគ្នាបន្តិចបន្តួចឈានដល់ប្រើអំពើ​ហិង្សា ។

តាមការបំភ្លឺ​ពីជនរងគ្រោះឈ្មោះ សួន បូណា ជាមន្ត្រីប៉ូលិស ខេត្តត្បូងឃ្មុំ បានសុំច្បាប់ពីអង្គភាពរបស់ខ្លួន ដើម្បី មកមើលគ្រួសាររបស់លោកកំពុងមានជំងឺនៅភ្នំពេញ ។ ជនរងគ្រោះថា​ បានធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន មកដល់ពាក់​កណ្តាល​ផ្លូវ ក៏មានលោកយាយ លោកតា២នាក់ប្តីប្រពន្ធ បក់ដៃសុំរថយន្តជិះ គាត់ក៏ឈប់រថយន្តឱ្យពួកគាត់រួមដំណើរជាមួយ ។ លុះមកដល់ម្តុំរបងស្តាត​ចាស់ មានចំងាយពីរង្វង់មូលស្ពានជ្រោយចង្វារ៣០០ម៉ែត្រ ទល់មុខធនាគារ ABA លោកយាយ លោកតា បានសុំចុះពីលើរថយន្ត ហើយបានថ្លែងនូវពាក្យថា សូមអរគុណម្ចាស់រថយន្ត ដោយមិនបានយកលុយកាក់ពីពួកគាត់ទេ​ ខណៈ​លោកមិនបានចុះពីលើរថយន្តរបស់លោកដែរស្រាប់តែមកមានមនុស្ស២នាក់ ក្នុងសម្លៀកពាក់ជាឯកសណ្ឋាន ប្រជាការពារមកឡើងអង្គុយលើរថយន្តរបស់គាត់ ។

លោក សួន បូណា ដែលអះអាងថាបានជាជនរងគ្រោះ បានសួរទៅកាន់ប្រជាការពារខណ្ឌថា មានការអ្វី ? មនុស្ស​ដែលមានឯកសណ្ឋានប្រជាការពារនោះឆ្លើយថា មកទារលុយថ្លៃឈប់ឡានចំនួន ៥០,០០០រៀល លោក សួន បូណា ឆ្លើយថា ខ្ញុំមិនមែនអ្នករត់តាក់សុីទេ ហើយក៏គ្មានលុយបង់ដែរ លោក សួន បូណា ស្នើរឱ្យគាត់ចុះពីលើរថយន្តរបស់គាត់ ហើយមនុស្សដែលមានឯកសណ្ឋានប្រជាការពារនោះ មានការខឹងយ៉ាងខ្លាំង ក៏ស្ទុះទៅដកសោររថយន្តពីលោក និងវាយលោកមួយ IDI ធ្វើឱ្យបែកសៀតផ្កាខាងស្តាំហូរឈាម​ ស្រោចខ្លួន ពេលនោះ​ជនដៃដល់បានយកទាំងសោរឡានរត់គេចខ្លួនបាត់ នៅសល់តែបក្ខពួកម្នាក់ទៀត ដែលកំពុងអង្គុយលើម៉ូតូ លោក សួន បូណា បានយកទូរសព្ទដៃថតរូបពួកគេ ដើម្បីទុកជាភស្តុតាង។

លោក សួន បូណា បាន​បញ្ជាក់​ថា​ នៅក្រោយពេលកេីតហេតុ លោកបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរកយុត្តិធម៌ជូនលោក​ ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print