ក្នុងនាមប្រជាពលរដ្ឋនៅរាជធានីភ្ នំពេញ កត់សម្គាល់តាមរយៈបណ្តាញផ្សព្វផ្ សាយនានា ឃើញថា សកម្មភាពចោរឆក់តាមដងផ្លូវមួយរយៈ ចុងក្រោយនេះ ហាក់ដូចជាថយចុះជាងមុនបន្តិច បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ ចបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ។ មិនដឹងថា តើប្រជាពលរដ្ឋដទៃទៀតនៅក្នុងទីក្រុងមួយនេះកត់សម្គាល់ដូចខ្ញុំបា ទដែរឬយ៉ាងណានោះទេ? តាមការកត់សម្គាល់ នេះបញ្ជាក់ថា បញ្ហាឆក់នៅរាជធានីភ្នំពេញ ភាគច្រើនលើសលប់បណ្តាលមកពីការប្ រើប្រាស់គ្រឿងញៀន ។ មានន័យថា ពួកអ្នកឆក់ធ្វើសកម្មភាពបាន យកលុយទៅទិញថ្នាំញៀនប្រើប្រាស់ ហើយមជ្ឈមណ្ឌលកម្សាន្តរ៉ក់ គឺជាទីតាំងនៃការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ។
ដើម្បីរួមចំណែកកាត់បន្ថយអំពើឆក់ ប្លន់ អាជ្ញាធរត្រូវលុបបំបាត់ការប្រើ ប្រាស់និងជួញដូរគ្រឿងញៀនឲ្យខា ងតែបាន ។ តាមការតក់សម្គាល់អំពើឆក់ ប្លន់ បានកើតឡើងរីករាលដាលដល់ទីជនបទ ក៏ព្រោះតែនៅទីជនបទនោះ ក៏មានការជួញដូរ និងប្រើប្រាស់គ្រឿងញៀនដែរ ។ ដូច្នេះ និយាយឲ្យខ្លី ទីណាមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទីនោះពិតជាមានអំពើឆក់ប្លន់មិនខា នឡើយ ។ ក្រៅពីនោះ វាក៏អាចឲ្យមានអំពើហិង្សាផ្សេ ងៗទៀតនៅក្នុងគ្រួសារផងដែរ ។ និយាយរួមទៅ គ្រឿងញៀនជាឫសគល់ឲ្យមានបញ្ហានៅក្ នុងសង្គម ដូចជាអំពើឆក់ប្លន់ និងអំពើហិង្សាជាដើម ។ ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរត្រូវបង្ហាញសុឆន្ទៈពិ តប្រាកដក្នុងការបង្ក្រាបគ្រឿងញៀ ន ។
នៅរាជធានីភ្នំពេញ សកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅតែបន្តកើតមានទាំងលួចលាក់ និងបើកចំហរ ។ អាជ្ញាធរមានសមត្ថកិច្ចបានប្រឹ ងប្រែងក្នុងការបង្ក្រាបបទល្មើ សនៃការជួញដូរ និងប្រើប្រាស់គ្រឿងញៀននោះដែរ ប៉ុន្តែហាក់ដូចជាមិនទាន់គ្រប់គ្ រាន់ និងគ្រប់ជ្រុងជ្រោយនៅឡើយ ។ នៅមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលពួកឈ្មួញកំពុងធ្វើសកម្មភាពនៅ ពេលដែលសមត្ថកិច្ចចន្លោះប្រហោង ។ ដូច្នេះ វិធានការជាបន្ត គឺអាជ្ញាធរមានសមត្ថកិច្ចត្រូ វបង្ក្រាបឲ្យអស់ចំពោះទីតាំងនៃកា រជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដើម្បីរួមចំណែកផ្តល់សុវត្ថិភាព សន្តិសុខ ជូនដល់ប្រជាពលរដ្ឋ ។ ប្រសិនបើនៅតែបណ្តែតបណ្តោយឲ្យមា នទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀនទៀតនោះ អំពើអសកម្មក្នុងសង្គម ដូចជាចោរឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ នៅតែបន្តកើតមានដដែល ៕ ប្រជាពលរដ្ឋម្នាក់