កាលពីថ្ងៃទី២៧ ខែមីនា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Theresa May បានខិតខំ ជំរុញឲ្យសភាអនុម័ត ប៉ុន្តែគម្រោងទាំង អស់ត្រូវបានសភាច្រានចោល ។
ជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានសន្យាថា នឹងលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីក្រោយពេល ដំណើរការ ចាកចេញពីអឺរ៉ុប(Brexit) បានបញ្ជប់ ។
កាលពីថ្ងៃទី២៧ខែមីនា នៅក្នុងកិច្ចប្រជុំជាមួយ សមាជិកគណៈកម្មការកណ្តាលគណបក្ស លោកស្រី Theresa May បានបញ្ជាក់ថា នឹងដាក់លិខិតសុំលាលែងចេញពីតំណែង ក្រោយដំណើរការ Brexit បានបញ្ចប់ដោយ ជោគជ័យ ។
តាមការលើកឡើងរបស់លោកស្រីនាយករដ្ឋមន្ត្រីបង្ហាញឲ្យឃើញថា កិច្ចប្រជុំលើកទីពីរជាមួយ សហគមន៍អឺរ៉ុប អង់គ្លេសចាំបាច់ត្រូវតែមានសំណើរថ្មីនិងមេដឹកនាំថ្មី ។ លោកស្រី May បញ្ជាក់ថា នឹងមិនលូកដៃចូលក្នុងរឿងនេះឡើយ។ លោកស្រីបញ្ជាក់នៅក្នុងកិច្ចប្រជុំថា « យើងចាំបាច់ត្រូវតែអនុវត្តន៍នៅសំណើរថ្មីស្តីពីកិច្ចព្រមព្រៀង និងអនុវត្តន៍Brexit ។
ពេលដំបូង Brexit បានកំណត់យកថ្ងៃ ទី២៩ខែមីនា ប៉ុន្តែក្រោយមកនាយករដ្ឋមន្ត្រីអង់គ្លេសបានស្នើរអឺរ៉ុបឲ្យបន្ថយដល់ថ្ងៃទី៣០ ខែមិថុនាវិញ ។
ប៉ុន្តែប្រសិនបើសភា អង់គ្លេសនៅតែច្រានចោលកិច្ចព្រមព្រៀង Brexitនោះ អឺរ៉ុប នឹងអាចពន្យាពេលឲ្យភាគីអង់គ្លេសបានត្រឹមថ្ងៃទី១២ខែមេសាប៉ុណ្ណោះ ៕ ម៉េវ សាធី