កុមារី​អាយុ​៧ឆ្នាំ​ ត្រូវ​លោកតាប៉ុនប៉ងរំលោភ​សេព​សន្ថវៈ​

ចែករំលែក៖

ខេត្ត​កំពង់​ចាម​ ៖​ លោកតា​មាន​វ័យ​ជ្រេ​ រហូត​ ៦៧ឆ្នាំ​ទៅហេីយ​ នៅមានកម្លាំង​ និង​មាន​អារម្មណ៍​ផ្លូវ​ភេទ​ ហ៊ាន​ប្រព្រឹត្ត​អំពើ​អសីលធម៌​ដោយគ្មានអៀន​ខ្មាស​អ្នកស្រុកភូមិ បានប៉ុន​ ប៉ងរំលោភសេពសន្ថវៈលើកុមារី​ អាយុ​ទើប​តែ​៧ឆ្នាំ​ ។

អំពើ​អសីលធម៌​របស់លោកតាខាងលេីនេះ​ បាន​ បែកធ្លាយដំណឹងនៅវេលាម៉ោង​១និង៣០នាទី​ ថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០១៩​ ស្ថិតនៅចំណុច ភូមិស្រះ ឃុំពពេល ស្រុកពញាក្រែក ខេត្ត​កំពង់​ចាម​ ។

កុមារីរងគ្រោះឈ្មោះ ស រ ន ភេទស្រី អាយុ​ ៧ឆ្នាំ ជនជាតិចាម​ រស់​នៅ​ភូមិ​ឃុំ​កេីត​ហេតុ​ខាងលេី​។ ចំណែក​ជន​សង្ស័យ​ឈ្មោះ តេះ ហ៊ីម ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិចាម រស់នៅភូមិជាមួយគ្នា។

បន្ទាប់ពីបានទទួលពត៌ កំលាំងជំនាញ នៃអធិការ​ នគរបាលស្រុក បានសហការ ជាមួយកម្លាំងប៉ុស្តិ៍ពពេល បានចុះដល់កន្លែងកើតហេតុ បើកការ​ ស៊ើបអង្កេត ឈានដល់ឃាត់ខ្លួនជន​សង្ស័យ​ឈ្មោះ តេះ ហ៊ីម ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិចាម រស់នៅភូមិជាមួយគ្នា។

បច្ចុប្បន្នជនសង្ស័យបានធ្វើការឃាត់ខ្លួននៅអធិការដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី​ ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print