ឆេះរថយន្តក្នុងឃ្លាំងស្តុបស្រាបៀរកម្ពុជា ផ្អើលអស់សមត្តកិច្ច

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ គ្រោះអគ្គីភ័យបានឆាបឆេះរថយន្ត ១គ្រឿង ដែលចតស្ថៀមក្នុងឃ្លាំងស្តុបស្រាបៀរមួយកន្លែង បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ចផងដែរ ដើម្បីជួយអន្តរាគមន៍ ។
 ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះ បាបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១ និង២៣នាទី ពាក់កណ្ដាល​អាធ្រាត្រ ថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចឃ្លាំងស្តុបស្រាបៀរមួយកន្លែងរបស់ឈ្មោះ  ហួត ផាវី ភេទស្រី អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់។
 ប្រភពនានាជុំវិញកន្លែងកើតហេតុលើកឡើងថា ខណៈនោះគេឃើញវត្តន៍នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង លោក អធិការនគរបាលក្រុង ពិសេសមន្ត្រីនគរបាលការិយាល័យពន្លត់អគ្គីភ័យ ដើម្បីជួយអន្តរាគមន៍ក្នុងហេតុការណ៍ ។
 លោក វរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ហេតុការណ៍គ្រោះអគ្គីភ័យខាងលើ ចេញរថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿងដើម្បីអន្តរាគមន៍ ប្រើប្រាស់ទឹកបាញ់ពន្លត់អស់​ចំនួន ១សឺទែនគ្រប់គ្រងស្ថានភាពបានមួយរយភាគរយ តុលយៈភាពក្នុងខូចខាតឆេះអស់កាប៊ីនរថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ មូលហេតុអាចបណ្ដាលមកពីឆ្លងចរន្តខ្សែភ្លើង ខណៈម្ចាស់មិនបានដកកូនសោរចេញ៕ បុឹម ពិន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print