ខេត្តពោធិ៍សាត់ ៖ គ្រោះអគ្គីភ័យបានឆាបឆេះរថយន្ត ១គ្រឿង ដែលចតស្ថៀមក្នុងឃ្លាំងស្តុបស្រា បៀរមួយកន្លែង បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ចផងដែរ ដើម្បីជួយអន្តរាគមន៍ ។
ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះ បាបង្កការភ្ញាក់ផ្អើលឡើងនៅវេលា ម៉ោង១១ និង២៣នាទី ពាក់កណ្ដាលអាធ្រាត្រ ថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចឃ្លាំងស្តុបស្រាបៀរមួ យកន្លែងរបស់ឈ្មោះ ហួត ផាវី ភេទស្រី អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់។
ប្រភពនានាជុំវិញកន្លែងកើតហេតុ លើកឡើងថា ខណៈនោះគេឃើញវត្តន៍នាយករដ្ឋបាលសា លាខេត្ត អភិបាលក្រុង លោក អធិការនគរបាលក្រុង ពិសេសមន្ត្រីនគរបាលការិយាល័យពន្ លត់អគ្គីភ័យ ដើម្បីជួយអន្តរាគមន៍ក្នុងហេតុកា រណ៍ ។
លោក វរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលក្រុ ងពោធិ៍សាត់បានឲ្យដឹងថា ហេតុការណ៍គ្រោះអគ្គីភ័យខាងលើ ចេញរថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿងដើម្បីអន្តរាគមន៍ ប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួ ន ១សឺទែនគ្រប់គ្រងស្ថានភាពបានមួ យរយភាគរយ តុលយៈភាពក្នុងខូចខាតឆេះអស់កាប៊ី នរថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ មូលហេតុអាចបណ្ដាលមកពីឆ្លងចរន្ តខ្សែភ្លើង ខណៈម្ចាស់មិនបានដកកូនសោរចេញ៕ បុឹម ពិន