របួសធ្ងន់និងស្រាល៤នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៦ 

ចែករំលែក៖

ខេត្តកំពង់ធំ ៖  គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលមនុស្ស៤នាក់ រងរបួសធ្ងន់និងស្រាល កាលពីវេលាម៉ោង៦ និង២៥នាទី ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំនុចភូមិសាលាឃុំ ឃុំទ្រៀល ស្រុកបារាយណ៏ ខេត្តកំពង់ធំ។

យោងតាមសាក្សី នៅកន្លែងកើតហេតុ បានបង្ហើបប្រាប់ថា មុនពេលកើតហេតុគេបានឃើញរថយន្តទាំង២គ្រឿង បើកបរ ក្នុងទិសដៅផ្ទុយគ្នា ពីជើងទៅត្បូង សៀមរាប ទៅភ្នំពេញស្រាប់តែមកដល់ចំនុចកើតហេតុ គេឃើញរថ យន្តម៉ាកកាមរី សេរី០១៤ ពណ៍សរ បើកបរពីសៀមរាបទៅភ្នំពេញ ទំនង ងងុយងោកមួយភាំង ជ្រុលទៅបុករថយន្ត ហ៊ីហិនដាយ ១តោនកន្លះដឹកកណ្តុរ ពេញទំហឹង បណ្តាលអោយរថយន្តទាំង២គ្រឿង ប៉ើងធ្លាក់ផ្លូវ បង្កអោយភាគីរថយន្តកាមរី រងរបូសធ្ងន់២នាក់ និងស្រាលម្នាក់ ។ ចំណែកអ្នកបើកបររថយន្តហ៊ីហិនដាយ របួសស្រាល។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានជួយគាស់យកអ្នករបួស ដឹកទៅកាន់មន្ទីរពេទ្យភ្លាមបន្ទាប់មក គេឃើញសមត្ថកិច្ចជំនាញ បានចុះមកជួយសម្រួលចរាចរណ៏និងធ្វើការវាស់វែង។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ទី១ ឈ្មោះ ម៉េងសាមុត ប្រុសអាយុ៣២ឆ្នាំ ។ ២ ឈ្មោះសេង យុទ្ធថន និង ទី៣ឈ្នោះ ហេង យុវជនទាំងបីនាក់ រស់នៅខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណេកម្ចាស់រថយន្តហីហិន ដាយឈ្មោះ មឿននិល អាយុ៤៤ឆ្នាំ នៅស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នរថយន្តទាំង២គ្រឿង កំពុងយកទៅរក្សាទុក នៅអធិការនគរបាលស្រុកបារាយណ៏ រងចាំធ្វើការដោះស្រាយតាមក្រោយ ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print