នគរបាលសម្រេច​បញ្ជូន​ឈ្មោះ យិន​ ម៉ាណា​ ទៅ​តុលាការ​ ដេីម្បី​ចាត់ការ​តាម​ច្បាប់​

ចែករំលែក៖

ភ្នំពេញ ៖ ​ក្រោយ​បញ្ចប់​ការ​សាកសួរ​ នៅ​ថ្ងៃទី​២៩​ ខែ​មីនា​ ឆ្នាំ​២០១៩​​ដដែលនេះ នគរបាល​ចរាចរ​ផ្លូវគោក​រាជ​ធានី​ភ្នំពេញ​ សម្រេច​បញ្ជូន​ឈ្មោះ យិន​ ម៉ាណា​ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដេីម្បី​ចាត់ការ​តាម​ច្បាប់​ ករណី​បេីក​រថយន្ត​ទំនើប​ ​​RANGE ROVER​ ផ្លាក​លេខ​2AF-7777​ បុក​និស្សិត​ស្រី​ ឌុំ​ រីដា​ ស្លាប់​យ៉ាង​អាណោចអាធ័ម​ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរ បញ្ជាក់​ថា​ ឈ្មោះ​ យិន​ ម៉ាណា​ អាច​ជាប់​ចោទ​បទល្មើស​ បេីកបរ​ធ្វេសប្រហែស​បណ្ដាល​ឱ្យ​ស្លាប់​អ្នក​ដទៃ​ តាម​មាត្រា​៨៥​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ ៕

ព័ត៌មាន​បន្ថែម​ អង្គភាព​ព័ត៌មាន​នឹង​រាយការណ៍​ពេល​ក្រោយ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print