ចៅហ្វាយខេត្ត មេប៉ូលីស មេប៉េអឹម មេបរិស្ថាន មេព្រៃខេត្តមណ្ឌលគិរី ផ្គើនម្លេះអោយឈើឆ្លងទៅវៀតណាមតាមច្រកប៉ុស្តិ៧-ណាំលៀរ…យប់មិញជាង២០គ្រឿងរថយន្តឡង់គ្រឺស័រកែច្នៃ..?

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ គ្មានការប្តេជ្ញាចិត្តណាមួយត្រូវបាន លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត និងជាសមាជិកគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ មានភាពទទួលខុសត្រូវលើវិធានទប់ស្កាត់ការចរាចរណ៍ឈើឆ្លងដែនទៅប្រទេសជិតខាងឡើយ។ ទោះមានវិធានបកស្រាយជាញឹកញាប់ថាមិនបានជាប់ពាក់ព័ន្ធនូវសំណូកនៃបទល្មើសនេះក៏ដោយ ក៏ការបង្ក្រាបមានកម្រិត ទើបលោក ស្វាយ សំអ៊ាង រងនូវការស្តីបន្ទោសយ៉ាងធ្ងន់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញបទល្មើសព្រៃឈើបន្តកើតមាននៅខេត្តមណ្ឌលគិរី ល្បីក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាអភិបាលខេត្តអសមត្ថភាព។ ប៉ុន្តែលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅរក្សាតំណែងចរិកព្រងើយកន្តើយ ទន់ជ្រាយដដែល រហូតដល់មតិខ្លះសង្ស័យលោកមានការទទួលសំណូកណា១ពីបទល្មើសនេះ។ ដូច្នេះឈ្មួញមានឱកាសច្រើនក្នុងជំនួញ ប្រមូលទិញ ដឹកជញ្ជូនឈើឆ្លងដែនទៅវៀតណាមបានជារឿយៗ។
ជាក់ស្តែងនៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ យ៉ាងតិចក៏មានរថយន្តឡង់គ្រឺស័រ ប្រភេទកែច្នៃប្រមាណជាង២០គ្រឿងបានដឹកឈើឆ្លងទៅវៀតណាម តាមច្រកទ្វារទ្វេរភាគីប៉ុស្តិ៧-ណាំលៀរ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រហូតដល់មានបញ្ហាបែកពាងប្រហុក ដូចខ្មោចដំរីងាប់លាក់មិនជិតនោះឡើយ ខណៈបន្សល់ទុកនូវភស្តុងនៃបទល្មើសដឹកជញ្ជូនឈើជាក់ស្តែង ដោយសារមានរថយន្តក្រឡាប់មួយគ្រឿង។ ក្នុងនោះជាឈើរបស់ឈ្មួញឈ្មោះ សារឿនម៉ាប់,ឈ្មោះ ឆុង ជាក្រុមឈ្មួញប្រព្រឹត្តមិនរាងចាល។
ចំណុចនេះហើយដែលគេរិៈគន់ថា៖ អភិបាលខេត្ត មេស្នងការខេត្ត មេអាវុធហត្ថខេត្ត មេបរិស្ថានខេត្ត មេកសិកម្មខេត្ត មេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បច្ចុប្បន្នកំពុងមមាញឹកនិងការងារអង្គភាព ការងារសង្គម ដកឃ្លាមិនបានទេអី ទើបមិនមានពេលទប់ស្កាត់បទល្មើសព្រៃឈើជាចំណុចក្តៅ ដែលរដ្ឋាភិបាលពង្រឹងនិងអោយចូលរួមទប់ស្កាត់បង្ក្រាបនោះ..? គណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចូរកុំមើលបណ្តាំគ្នាអី ហើយក៏មិនត្រូវឆ្លើយយករួចខ្លួនក្នុងរឿងនេះដែរ គួរណាស់អាសូរថ្នាក់លើបានខិតខំកំណែទម្រង់ ជាមួយនិងការរិៈគន់ពីប្រជាជននោះផង។
និយាយរួម ទាំងលោកចៅហ្វាយខេត្ត លោកស្នងការ មិនអាចធ្វើអីលោក សំរិទ្ធ ណយ មេច្រកទ្វេរភាគីប៉ុស្តិ៧-ណាំលៀរ នេះបាន ព្រោះដឹងហើយ ឮហើយ ឃើញហើយ ថាឈើឆ្លងដែនទៅវៀតណាមតាមច្រកនេះ ហេតុអីមិនចាត់វិធានការក្នុងដែនសមត្ថកិច្ចរបស់លោក សំរិទ្ធ ណយ ទទួលខុសត្រូវ..! ឬអាចកើតឡើងលក្ខណះធូរលុងតាមរយៈអង្គការចាត់តាំង ហែកប្រយោជន៍ចែកគ្នា…?

...

ដោយ៖ ស្រីមាស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print