ភ្នំពេញ ៖ ក្រោយបញ្ចប់ការសាកសួរ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ដដែលនេះ នគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ សម្រេចបញ្ជូនឈ្មោះ យិន ម៉ាណា ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ករណីបេីករថយន្តទំនើប RANGE ROVER ផ្លាកលេខ2AF-7777 បុកនិស្សិតស្រី ឌុំ រីដា ស្លាប់យ៉ាងអាណោចអាធ័ម ។
ប្រភពព័ត៌មានពីនគរបាលចរាចរ បញ្ជាក់ថា ឈ្មោះ យិន ម៉ាណា អាចជាប់ចោទបទល្មើស បេីកបរធ្វេសប្រហែសបណ្ដាលឱ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ៕
ព័ត៌មានបន្ថែម អង្គភាពព័ត៌មាននឹងរាយការណ៍ពេលក្រោយ
...