កូរ៉េខាងជើង ជាប្រទេសអាថ៌កំបាំងបំផុតនៅលើពិភពលោក សូម្បីតែអ្នកទេសចរណ៍បរទេសក៏មានកំណត់ផង ដែរ។ មិនតែប៉ុណ្ណោះអ្នកទេសចរណ៍ពីបណ្តាលប្រទេសលោកខាងលិច ក៏មិនហានទៅកាន់កូរ៉េខាងជើងទេ ដោយខ្លាចត្រូវចាប់ខ្លួន ដោយប្រទេសទាំងនោះបានចូលរួមដាក់ទណ្ឌកម្មកូរ៉េខាងជើង។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលប្រទេសលោកខាងលិច ក៏បានហាមពលរដ្ឋរបស់ខ្លួនទៅកាន់កូរ៉េខាងជើងផងដែរ។
ប៉ុន្តែរយៈពេលចុងក្រោយនេះកូរ៉េខាងជើង ក្រោមការដឹកនាំរបស់គីមជុអ៊ុន បានផ្លាសប្តូយុទ្ធសាស្ត្រ ផ្តោតសំខាន់ទៅលើការងភិវឌ្ឍន៍សេដ្ឋកិច្ច ហើយវិស័យទេសចរណ៍ដើរតួនាទីសំខាន់ក្នុងគោលដៅអភិវឌ្ឍន៍នោះ។
ពេលថ្មីៗនេះមន្ត្រីទទួលបន្ទុកវិស័យទេសចរណ៍កូរ៉េខាងជើងបានឲ្យដឹងថា ក្រោយជំនួបពិភាក្សានៅទីក្រុងហាណូយប្រទេសវៀតណាម គឺជាឱកាសដ៏ល្អបំផុត ដើម្បីបង្កើន ទីផ្សាទេសចរណ៍វៀតណាមទៅ កូរ៉េខាងជើង កាន់តែច្រើនឡើង។
កាលពីថ្ងៃទី២៨ខែមីនាក្រសួងទេសចរណ៍កូរ៉េខាងជើង បានអញ្ជើញអ្នកទេសចរវៀតណាម ទស្សនកិច្ចកូរ៉េខាងជើង ឲ្យបានច្រើន។ លោក Ham Jin អគ្គនាយកក្រុមហ៊ុនទេសចរណ៍អន្តរជាតិរបស់កូរ៉េខាងជើង បានប្រកាសកាលពីថ្ងៃទី២៨ខែមីនាថា «យើងមានជំនួបកំពូលទទួលបានជោគជ័យនៅ ទីក្រុងហាណូយ ហើយនោះជាឱកាសល្អបំផុតដើម្បីពង្រីកទីផ្សាទេសចរណ៍កាន់តែប្រសើរឡើងជាមួយវៀតណាម»។
សារព័ត៌មាន AFP បានផ្សាយថា ជារៀងរាល់ឆ្នាំ មានអ្នកទេសចរណ៍បរទេសទៅកាន់កូរ៉េខាងជើង ប្រមាណ ១សែននាក់ប៉ុណ្ណោះ ហើយភាគច្រើនជាអ្នកទេសចរណ៍ជនជាតិចិន។
នៅពេលនេះកូរ៉េខាងជើងកំពុងតែ សាងសង់រម្មណីយដ្ឋានឆ្នេរសមុទ្រ Wonsan Kalma ដោយតំបន់នេះពីមុនគឺជាទីកន្លែងសាកល្បង កាំភ្លើងធំនិងបាញ់មីស៊ីល៕