បញ្ហាកោះតៃវ៉ានគឺជារឿងរសើបបំផុតនៅក្នុងទំនាក់ទំនង រវាងអាមេរិកនិងចិន ដោយអាមេរិក មានទំនាក់ទំនងល្អជាមួយកោះតៃវ៉ាន នឹងលក់អាវុធជាច្រើនទៅឲ្យតៃវ៉ាន បើទោះបីចិនបានព្រមានជាច្រើនលើកច្រើនសារហើយក្តី។
ប្រទេសជាច្រើន ក៏បានសម្រេច ដកទូតចេញពីកោះតៃវ៉ាន់ងាក់ទៅបង្កើតទំនាក់ទំនងជាមួយចិនដីគោកវិញ ។ ដោយឡែកអាមេរិក បានបង្កើនទំនាក់ទំនងជាមួយកោះតៃវ៉ាន ដោយអាមេរិកមានបំណងប្រែក្លាយកោះតៃវ៉ាន ធ្វើជា ទីតាំងសម្រាប់ប្រឆាំងចិន។
ពេលថ្មីៗនេះចិនព្រមានអាមេរិក មិនត្រូវលក់យន្តហោះចម្បាំងF-16ឲ្យកោះតៃវ៉ាន ដោយចាត់ទុកថាការលក់យន្តហោះដល់កោះតៃវ៉ាន គឺជារឿងមួយដ៏គ្រោះថ្នាក់។
ចាប់តាំងពីឆ្នាំ១៩៩២ អាមេរិកបានផ្អាក់លក់យន្តហោះចម្បាំងឲ្យទៅកោះតៃវ៉ាន ដោយសារតែខ្លាចចិត ប្រតិកម្មខ្លាំង ។ ចិនតែងតែចាត់ទុកកោះនេះជា ដែនដីរបស់ចិនមិនអាចកាត់ផ្តាច់បានឡើយ ។
ប៉ុន្តែកាលពីដើមខែមីនា កន្លងមក រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាលត្រាំបានយលព្រមលក់យន្តហោះចម្បាំង ៦០គ្រឿងឲ្យកោះតៃវ៉ាន នៅប្រភេទយន្តហោះ F-16v ។ សកម្មភាពខាងលើ បានធ្វើឲ្យរដ្ឋាភិបាលចិនខឹងសម្បាយ៉ាងខ្លាំង ។
កាលពីថ្ងៃទី២៨ខែមីនា អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បាននិយាយថា ចិនប្រឆាំងយ៉ាងដាច់ខាតនៅការលក់អាវុធទៅឲ្យកោះតៃវ៉ាន ជាសកម្មភាពធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយចិនតែមួយ៕