ភ្នំពេញ ៖ កាលពីវេលាម៉ោង១០និង៣០ព្រឹកថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នាទី កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេស ចំនួន០២នាក់ ២សញ្ជាតិ ពីបទ ដើរអនាថាតាមទីសាធារណៈនឹងគ្មានលិខិតឆ្លងដែនជាប់និងខ្លួ ។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឱ្យដឹងថាជនបរទេសទី១-ឈ្មោះ EDWARD LLEWELLYN CLIFFORD ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិអាហ្វ្រិចខាងត្បូង ពីកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទ ដើរអនាថាតាមទីសាធារណៈនឹងគ្មានលិខិតឆ្លងដែនជាប់និងខ្លួន បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរ ដឹងថាជននេះចូលមក ប្រទេសកម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ តាមច្រកអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរណ៍។ បច្ចុប្បន្នគ្មានទីកន្លែងស្នាក់នៅពិតប្រាកដ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។
និងទី២-ឈ្មោះ JEREMY T.PELL ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិអូស្ត្រាលី ពីកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលវត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទដើរអនាថាតាមទីសាធារណៈ នឹងគ្មានលិខិតឆ្លងដែនជាប់និងខ្លួន។ បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរ ដឹងថាជននេះចូលមក ប្រទេសកម្ពុជានៅឆ្នាំ២០១១ តាមច្រកអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរណ៍។
បច្ចុប្បន្នគ្មានទីកន្លែងស្នាក់នៅពិតប្រាកដ ដើរដេកតាមទីសារធាណៈ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕ ស រស្មី
...