អាជ្ញាធរស្នេីពលរដ្ឋគោរពគំនូសសញ្ញាចរាចរណ៍លេីស្ពានមិត្តភាពកម្ពុជា-ជប៉ុន ចៀសវាងគ្រោះថ្នាក់

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ស្នេីពលរដ្ឋគោរពគំនូសសញ្ញាចរាចរណ៍ លេីស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬស្ពានជ្រោយចង្វារទី១ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។
ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ទេីបត្រូវបានដាក់ឱ្យដំណើរការឡើងវិញ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ។
រដ្ឋបាលរាជធានីភ្នំពេញ ថ្លែងថា “សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសេចក្តីសុខសុវត្ថិភាព ដោយត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ស្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅតាមដងផ្លូវស្ពានសាធារណៈ” អោយបានល្អ។
ជាក់ស្តែងដូចជានៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុនឬ ស្ពានជ្រោយចង្វារទី១ ដោយត្រូវគោរពតាមគន្លងធ្វើដំណើរដែលបានកំណត់រួច រួមមាន គន្លងសម្រាប់អ្នកធ្វើដំណើរដោយថ្មើរជើង គន្លងសម្រាប់ម៉ូតូ និងគន្លងសម្រាប់យានជំនិះដទៃទៀត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print