បុរសជនជាតិ​ឥណ្ឌា​១២​នាក់ ​៦នាក់​ពាក់ព័ន្ធ​គ្មាន​ប័ណ្ណ​ការងារ​ និង​៦​នាក់​ទៀត​គ្មាន​លិខិតឆ្លងដែន​ 

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិ​ឥណ្ឌា​ចំនួន១២​នាក់ ត្រូវបានកម្លាំងនគរបាល​អន្តោប្រវេសន៍បន្តចុះត្រួតពិនិត្យជាក់ស្តែង រកឃើញ​៦នាក់​ពាក់ព័ន្ធ​គ្មាន​ប័ណ្ណ​ការងារ​ និង​៦​នាក់​ទៀត​គ្មាន​លិខិតឆ្លងដែន​ រួចបាន​ឃាត់ខ្លួន​​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​)​ ។

ក្នុងប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទី សៀល ថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ​ទី​៣​ ខែមេសា​ ឆ្នាំ​២០១៩​ ស្ថិត​នៅផ្ទះ​លេខ​២៧​ ផ្លូវ​លេខ​៨១​ សង្កាត់​ផ្សារ​ថ្មី​២​ ខណ្ឌដូនពេញ​  ដោយកម្លាំង​នគរបាល​អន្តោប្រវេសន៍​ សម្របសម្រួល​ផ្លូវច្បាប់​ដោយ​លោក​ សិន​ វី​រៈ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​លោក​ ង៉ែត​ សា​រ៉េ​ត​ ក្រឡាបញ្ជី​ បាន​ត្រួតពិនិត្យ​ និង​ឃាត់ខ្លួន​ជនបរទេស​ ។​

​លោក​វរសេនីយ៍ទោ​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ក្នុង​ប្រតិបត្តិការ​ខាងលើ​សមត្ថកិច្ច​បាន​ពិនិត្យ​រក​ឃើញ​ ជនជាតិ​ឥណ្ឌា​ សរុប​ចំនួន​១២​នាក់​ប្រុស​ (០៦​នាក់​ត្រូវ​បាន​ដកហូត​លិខិតឆ្លងដែន​ពាក់ព័ន្ធ​គ្មាន​ប័ណ្ណ​ការងារ​ និង​០៦​នាក់​ទៀត​គ្មាន​លិខិតឆ្លងដែន​ ត្រូវ​បាន​ឃាត់ខ្លួន​និង​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​)​ ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print