មានករណីប្លន់ចងជនរងគ្រោះចូលយកទ្រព្យសម្បត្តិអស់ជាង២មឺុនដុល្លារ

ចែករំលែក៖

ខេត្តកណ្តាលៈ មានករណីប្លន់ប្រដាប់អាវុធ«លួចមានស្ថានទំងន់ទោស»បានកើតឡើងកាលពីវេលាម៉ោង២០នឹង០៥នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិព្រែកល្វា ឃុំ ព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចបានអោយដឹងថាៈ ម្ចាស់ផ្ទះជនរងគ្រោះឈ្មោះ ឡាយ ប៑ុនណារី ភេទប្រុសអាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិកើតហេតុខាងលើ។

សមត្ថកិច្ចបន្តថាៈ សំភារ:បាត់បង់ រួមមានៈ ផ្លាកទីន៥តម្លឹង ប្រាក់ដុល្លារ១០០០០$ ប្រាក់រៀលប្រហែល ៥០លានរៀល ទូរស័ព្ទ៣គ្រឿង ។ ក្រោយពីធ្វើសកម្មភាព នឹងប្រមូលយកទ្រព្យសម្បត្តិខាង ក្រុមជនសង្ស័យបានបន្សល់ទុកភស្ថុតាងផងដែរមានដូចជាៈ ដែកគាស់១ស្បែកជើង ១ចំហៀង ។

សមត្ថកិច្ចបានបញ្ជាក់ថាៈ នៅមុនពេលកើតហេតុ ជនល្មើសបាន ធ្វើសកម្មភាព កាត់របងលួសក្រោយផ្ទះចូលតាមទ្វា រក្រោយ ពេលកូនជនរងគ្រោះរៀបចំបិទទ្វារ ស្រាប់តែ ជនល្មើសចូលមកភ្ជង់ដោយប្រើកាំភ្លើងAK រួចចងកូនជនរងគ្រោះឈ្មោះ ជូ លឹមសៀងព្រមទាំងវាយនិងស្វាយកាំភ្លើង។ បន្ទាប់ពីចងជនរងគ្រោះ ហើយពួកគេដែលមានគ្នាប្រមាណ៤នាក់ស្លៀកពាក់សីុវិល មានពាក់ម៉ាស់មានអាវុធ AK 3ដើម អាវុធខ្លី១ដើមក៏ធ្វើសកម្មភាពយកលុយ នឹងផ្លាកទីន ទូរស័ព្ទ ចេញតាមទ្វារក្រោយហើយបាញ់គំរាម៥គ្រាប់គេចខ្លួនដោយសុវត្ថិភាព។ 

...

    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print