ជិះរថភ្លើង​​ដោយ​ឥត​គិត​ថ្លៃ ​ក្នុង​ឱកាស​បុណ្យ​​ចូល​ឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ខាង​មុខ​នេះ​

ចែករំលែក៖

៕ភ្នំពេញ៖ នៅ​ថ្ងៃ​នេះ ស្ថានីយរថភ្លើងរ៉ូយ៉ាល់​ រេលវេ​ និង ក្រសួងសាធារណការ និងដឹកជញ្ជូន មានសេចក្តីរីករាយនឹង ​ប្រកាស​ថា សាធារណជននឹងទទួលបាន ការជិះរ​តាម​រថភ្លើងដោយឥត​គិត​ថ្លៃ ​ក្នុង​ឱកាស​បុណ្យ​​ចូល​ឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ខាង​មុខ​នេះ​ ដែលមានរយះពេល ៣ថ្ងៃចាប់ពីថ្ងៃ អាទិត្យ​ទី១៤ រហូតដល់ថ្ងៃ អង្គារ​​ ទី១៦ មេសា។
​នាយក​ប្រតិបត្តិ​​នៃ​ស្ថានីយ​រថភ្លើង​ រ៉ូយ៉ាល់ រេលវេ​ លោក​ John Guiry បានឲ្យដឹង​ថា​ ​អ្នក​ដំណើរ​ទាំង​អស់​​នៅ​តែ​ត្រូវ​បាន​តម្រូវ​អោយ​​ធ្វើ​ការ​កក់​សំបុត្រ​ធ្វើ​ដំណើរ​របស់​ខ្លួនជាមុន​ តាម​វិធី​​ផ្សេងៗ​ ដែល​អាច​ជា​​ការ​កក់​សំបុត្រ​តាម​ប្រព័ន្ធ​អ៊ីនធើណេត ឬក៏​នៅ​ការិយាល័យ​​ស្ថានីយរថភ្លើង​ ប៉ុន្តែសំបុត្រនេះនឹងមិនត្រូវបានគិតថ្លៃនោះទេ។
លោក Guiry ​​បាន​និយាយ​ថា​៖ «នេះ​ជា​សម្មភាព​មួយ​ដែល​បង្ហាញ​ពី​​ការ​ចេះ​ជួយ​គ្នា​ទៅវិញទៅ​មក​ដល់​អតិថិជន​របស់​យើង​ក្នុង​ការ​​ប្រារព្ធពិធីបុណ្យ​ប្រពៃណីជាតិ​ខ្មែរ ក៏ដូចជា​ការ​បង្ហាញពី​ការ​តាំង​ចិត្ត​របស់​ពួក​យើង​ក្នុង​នាម​ជា​អ្នក​ផ្តល់​សេវា ដែលអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៏ក្នុងអំឡុងពេលបុណ្យជាតិ​​»។
លោកបន្តថា អ្វី​ដែលសំខាន់​មួយ​ទៀត​ដែល​​ពួក​យើង​ចង់​​បង្ហាញ​នោះ​គឺ​ ​ការ​មក​ដល់​នៃ​រថភ្លើងថ្មីរបស់​យើងសំរាប់សេវាអ្នកដំណើរនៅព្រលានយន្តហោះ​ ហើយ​អ្នក​ដំណើរ​អាច​ជិះ​សាកល្បង​​បាន​ដោយ​ឥតគិត​ថ្លៃ​ក្នុង​អំឡុង​ពេល​សម្រាក​៣ថ្ងៃ​ខាង​មុខ​នេះ​​​​​»
សូមឱ្យធ្វើដំណើរអោយមានសុវត្ថិភាព និងសួស្ដីឆ្នាំថ្មី។ ”

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទំនាក់​ទំនង​៖
ប្រធាន​ផ្នែកប្រព័ន្ធផ្សព្វផ្សាយ​ ​និង ​​ទំនាក់​ទំនង​សាធារណ​ កញ្ញា ឌិន ណៃគាង​ តាម​រយៈលេខទូរស័ព្ទ
+855 78 333 853៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print