លោករដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ របស់ប្រៃសណីយ៍កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំប្រៃសណីយ៍កម្ពុជា លោក ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ របស់ប្រៃសណីយ៍កម្ពុជា” ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ប.ទ, លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា និងអស់លោក លោកស្រី ជាបុគ្គលិកនិយោជិកប្រៃសណីយ៍កម្ពុជា យ៉ាងច្រើនកុះករផងដែរ។

ក្នុងឱកាសបិទសន្និបាតនាពេលនោះ លោករដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ថា ក្នុងបរិការណ៍នៃការប្រែប្រួលយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា សេដ្ឋកិច្ច សង្គម និងការប្រែប្រួលថ្មីនៃឥរិយាបថរបស់អ្នកប្រើប្រាស់សេវាប្រៃសណីយ៍បែបទំនើប ទាមទារឲ្យប្រៃសណីយ៍កម្ពុជាត្រូវមានការសម្រេចចិត្តឲ្យបានលឿន ឆាប់រហ័សទាន់ពេលវេលារាល់ការវិនិយោគទាំងឡាយ និងត្រូវមានការប្រែប្រួលទាំងក្នុងការដឹកនាំ ការគ្រប់គ្រងធនធានមនុស្ស ក៏ដូចខ្សែសង្វាក់អាជីវកម្មរបស់ខ្លួន ពិសេសគិតគូលើការបំពាក់បច្ចេកវិទ្យាថ្មីៗ និងសមស្របទៅនឹងសេចក្តីត្រូវការក្នុងអាជីវកម្មជម្រុញដល់ដំណើរការពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce) ដើម្បីបង្កើនចំណូលរបស់ខ្លួនស្របទៅតាមគោលនយោបាយសេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាលនាសម័យកាលឆ្លាតវៃជំនាន់ ៤.០។ ម្យ៉ាងទៀត ការពង្រាយសាខាឲ្យបានកាន់តែច្រើននៅតាមទីប្រជុំជន ឬការដាក់បញ្ជរនៅទីតាំងអគារទំនិញធំៗ ធ្វើយ៉ាងណាបង្ខិតសេវាប្រៃសណីយ៍ឲ្យនៅជិត និងនៅរួមជាមួយទីតាំងផ្តល់សេវាផ្សេងៗ និងត្រូវបន្តការគិតគូរតាមរយៈការធ្វើពិពិធកម្ម អាជីវកម្ម សេវាកម្មរបស់ខ្លួនឲ្យកាន់តែសម្បូរបែបដោយទាញយកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) បញ្ចូលគ្នាជាមួយកត្តាមនុស្ស សំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការនាពេលបច្ចុប្បន្នក៏ដូចជាអនាគត៕

...

ដោយ៖ សហការី


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print