ជាក់ស្តែង និងពេញនិយមបំផុតទីផ្សារលក់សាច់សត្វព្រៃនៅផ្សារសាមគ្គីក្រុង-ខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រឿងដដែលៗ បញ្ហាហាមឃាត់ការជួញដូរសត្វព្រៃនៅខេត្តមួយនេះ ខាងជំនាញគ្មានការទទួលខុសត្រូវ ទោះល្បីពេញខេត្ត និងបន្តផ្តិតរូបភាពជាក់ស្តែងនេះចែករំលែកព័ត៍មានពេញផ្ទៃប្រទេសក៏ដោយ ក៏ខាងរដ្ឋបាលព្រៃឈើ អាជ្ញាធរពាក់ព័ន្ធចាត់ទុករឿងនេះជាលក្ខណះសាមញ្ញ មិនឈឺក្បាល វិលមុខ ឈានដល់មានវិធានទប់ស្កាត់សូម្បីបន្តិច ។
សត្វព្រៃត្រូវបានគេដាក់លក់ដោយគ្មានការលាក់លៀម យ៉ាងតិចជាង៥ទៅ១០ប្រភេទសត្វ និងជាសត្វកម្រ ដាក់លក់ជុំវិញផ្សារ ពិសេសតាមចិញ្ចើមផ្លូវនៃបរិវេណផ្សារ អាជីវករបានមកពីការទិញបន្តពីប្រជាជនគាត់បបាញ់។
ការបង្ក្រាបកើតមានញឹកញាប់ពីជំនាញ ក្រោមការសម្របម្រួលពីតំណាងអយ្យការផងដែរ ប៉ុន្តែរឿងបង្ក្រាបខ្លះកើតឡើងពីកំហឹងបុគ្គលក៏មាន គឺចាប់អ្នកលក់តាមកញ្ជែង តាមចិញ្ចើមផ្លូវ តែទុកអ្នកប្រមូលទិញ សំដៅព្រមានដល់ឈ្មួញធំៗ ។ ចង់អោយពួកគេរៀនគិតផ្តល់លាភសក្ការៈដល់ជំនាញមានតួនាទីបង្ក្រាប។ ពិសេសជំនាញជាមន្ត្រីនគរបាលយុត្តិធម៍ខ្វះឆន្ទៈគិតពីកត្តាទិដ្ឋភាពច្បាប់ ជាទម្លាប់ចាប់ហើយធ្វើការអប់រំរួចបញ្ចប់នីតិវិធីត្រឹមធ្វើកិច្ចសន្យា គ្មានចេតនាហៅអ្នកលក់មកធ្វើកំណត់ហេតុស្តាប់ចម្លើយដើម្បីរកអោយឃើញតម្រុយពិរុទ្ធភាពអ្នកប្រព្រឹត្តខាងទទួលប្រមូលទិញ បង្កអោយមានបទល្មើសនេះ៕

...

ដោយ៖ មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print