ភ្នំពេញ៖រថយន្តដឹកលើសទម្ងន់ចំនួន២២៧គ្រឿង ត្រូវបានចាប់ផាកពិន័យបានថវិកាសរុបចំនួន៤៧៧,៣០០,០០០ រៀល ក្នុងខែមីនា ឆ្នាំ២០១៩ ។ នេះបេីតាមការចេញផ្សាយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ។
សូមបញ្ជាក់ថា លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ចំនួន ២២៧គ្រឿងនិងពិន័យបានថវិកាសរុបចំនួន ៤៧៧,៣០០,០០០រៀល។
ក្រសួង សាធារណការនិងដឹកជញ្ជូន សង្កេតឃើញថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការថយចុះចំនួន១៣គ្រឿង គឺពី២៤០គ្រឿង ក្នុងខែកុម្ភៈ មកនៅ២២៧គ្រឿង ក្នុងខែមីនា ឆ្នាំ២០១៩ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី៥តោនរហូតដល់២០តោន។
រថយន្ដដឹកលើសទម្ងន់ បានចំណេញចំពោះឯកជន តែបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលចំណាយថវិកាសាងសង់ ឬ ជួសជុល រាប់លានដុល្លារអាមេរិក ៕ ចេស្តា