មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ អំពាវនាវឱ្យប្រជាពលរដ្ឋចេះស្រលាញ់សត្វព្រៃ និងចូលរួមថែរក្សាការពារទាំងអស់គ្នា !

ចែករំលែក៖

ខេត្តសៀមរាប ៖ ប្រធានមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះអំពាវនាវឱ្យប្រជាពលរដ្ឋចេះស្រលាញ់សត្វ ព្រៃ  និងចូលរួមថែរក្សាការពារទាំងអស់គ្នា ព្រោះថា បច្ចុប្បន្នមានសត្វព្រៃមួយចំនួនប្រឈមនិងការផុតពូជ  ។
លោក Michael Meyerhoff ប្រធានមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានថ្លែងឱ្យដឹងថា ប្រទេស​កម្ពុជា ជាប្រទេសមួយដែលមាន សត្វព្រៃ ជីវៈចម្រុះ យ៉ាងច្រើនសម្បូបែប ប៉ុន្តែសត្វព្រៃ ជីវៈ ចម្រុះទាំងនោះ មានមួយចំនួន បានកំពុងប្រឈមមុខ និងការបាត់បង់ ការគំរាមកំហែង ដល់ជីវិត  ។
ក្នុងនោះសត្វព្រៃជាច្រើនប្រភេទ  ដែលទាមទារឱ្យមានការ យកចិត្តទុកដាក់  ក្នុងការថែរក្សា និងអភិរក្សផងដែរ។ ហើយដើម្បីចូលរួមការពារ អភិរក្ស និងជួយសង្គ្រោះ សត្វព្រៃ និងជីវៈចម្រុះដ៏សម្បូបែបនេះ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានបង្កើតឡើងតាំងពីអំឡុង  ឆ្នាំ២០០៣មក  ។  នៅក្នុងរយៈពេល១៥ឆ្នាំមកនេះ មជ្ឈមណ្ឌលបានធ្វើការងារដ៏លំបាកជាច្រើន សម្រាប់កិច្ចការពារបរិស្ថាន និងអភិរក្សសត្វព្រៃជា ច្រើនប្រភេទ នៅប្រទេសកម្ពុជា ។
លោកបានបន្តថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ ជាអក្សរកាត់ជាភាសារអង់គ្លេសថា ACCB  ដែលមានទីតាំងនៅក្បាលស្ពាន ក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី  ខេត្តសៀមរាប កំពុងទទួលរក្សា អភិរក្ស ព្យាបាល និងបីបាច់ចិញ្ចឹមសត្វព្រៃ ចំនួនជាង ៦៣០ក្បាល  ដែល មានប្រមាណជិត ៤០អំបូរ។ ហើយសត្វទាំងនេះ  មានមួយចំនួនបានមកពីប្រជាពលរដ្ឋដែលពួកគាត់ចាប់បានយកមកប្រគល់ឱ្យមជ្ឈមណ្ឌល និងមួយចំនួនទៀត ទទួលបាន ពី សមត្ថកិច្ចចាប់បានពីក្រុមឈ្មួញរកស៊ីខុសច្បាប់  ។
មជ្ឈមណ្ឌល  មានការថែរក្សាបញ្ហាសុខភាពយ៉ាង យកចិត្តទុកដាក់  ដោយនៅក្នុងមជ្ឈមណ្ឌលនេះមាន ពេទ្យសត្វ  មានជំនាញច្បាស់លាស់សម្រាប់ការព្យាបា ល ក្រោយពីការព្យាបាលសត្វឱ្យមានសុខភាព ល្អវិញហើយនោះ ពេលខ្លះមជ្ឈមណ្ឌល ក៏បានព្រលែងសត្វព្រៃទាំងនោះ ឱ្យត្រឡប់ទៅរស់នៅក្នុងព្រៃធម្ម ជាតិវិញក៏ធ្លាប់មាន  ដែលធ្វើឱ្យចំនួនសត្វព្រៃ នៅទី នេះមិនសូវមានចំនួន ទៀងទាត់នោះទេ  ។
លោកបានបញ្ជាក់ថា ក្រៅពីការព្យាបាលសត្វឱ្យមានសុខភាពល្អ មជ្ឈមណ្ឌលអង្គរ  ក៏បានអភិរក្សជីវៈចម្រុះ   និងបានធ្វើការបង្កាត់ពូជសត្វ ដើម្បីឱ្យមានចំនួនកើន ឡើងច្រើន និងយកទៅប្រលែងនៅក្នុងព្រៃធម្មជាតិ វិញ ព្រមជាមួយការចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យចូលរួមការពារ  និងស្រលាញ់សត្វព្រៃទាំងអស់គ្នា។
បច្ចុប្បន្ននេះ  មិនថានៅប្រទេសកម្ពុជា ឬនៅក្នុងតំបន់អាស៊ីទេ គឺត្រូវការកិច្ចខិតខំប្រឹងប្រែង យ៉ាងខ្លាំង ក្នុងការអភិរក្សសត្វព្រៃ។   ហើយសម្រាប់មជ្ឈមណ្ឌលអង្គរ  លើការអភិរក្សជីវៈចម្រុះ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដោយបានសហការជាមួយ ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស មន្ត្រីរដ្ឋាភិបាលក្នុងការអនុវត្តន៍នូវកម្មវិធី អភិរក្សសត្វព្រៃគ្រប់ប្រភេទ ។ លោក Michael Meyerhoff បានលើកទឹកចិត្តឱ្យពលរដ្ឋកម្ពុជាគ្រប់រូប  គួរតែមានមោទនភាព ចំពោះភាពសម្បូបែបនៃធម្មជាតិ និងសត្វព្រៃ នៅក្នុងប្រ ទេសកម្ពុជា   ហើយលោកអំពាវនាវឱ្យពលរដ្ឋកម្ពុជា ទាំង​អស់ចេះស្រឡាញ់សត្វព្រៃទាំងនេះ។
លោកបានបន្តថា ការថែរក្សាព្រៃឈើ និងការពារសត្វឱ្យមានភាពសម្បូបែប គឺជាកត្តាយ៉ាងសំខាន់ទាំងផ្នែកបរិ ស្ថានផង និងទាក់ទាញភ្ញៀវទេសចរឱ្យមក ទស្សនា បានផ្តល់ប្រាក់ចំណូលទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់។ ដូច្នេះប្រជាពលរដ្ឋកម្ពុជា ទាំងអស់ត្រូវចូលរួមដោះលែង និងថែរក្សាសត្វទាំង នោះឱ្យរស់នៅក្នុងព្រៃ  និងសូមបញ្ឈប់ការចាប់សត្វ ព្រៃមកជួញដូរខុសច្បាប់ ព្រមទាំងបញ្ឈប់ការ សម្លាប់ សត្វព្រៃគ្រប់ប្រភេទ  ៕ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print