ប្ដីចិត្តខ្លាំង ដុតផ្ទះឆេះខ្ទេចគ្មានសល់ ខឹងប្រពន្ធមិនយកទូរស័ព្ទ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បុរសជាប្ដីបានដុតបំផ្លាញផ្ទះខ្លួនឯងឆេះខ្ទេចគ្មានសល់ ដោយខឹងនឹងប្រពន្ធមិនព្រមយកទូរស័ព្ទអោយខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២:២០នាទីថ្ងៃទី០៦ ខែមេសា ២០១៩ ស្ថិតនៅភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បណ្តាលឱ្យឆេះគ្មានសល់។
សមត្ថកិច្ចបានឲ្យដឹងថាជនបង្កឈ្មោះ ម៉ុក ទិត្យ ភេទប្រុស អាយុ ២១​ឆ្នាំ ប្រពន្ធឈ្មោះ គី នឿន អាយុ ២០ឆ្នាំមុខរបរកសិករ នៅភូមិ/ឃុំកើតហេតុខាងលើ។
ខូចខាត ផ្ទះធ្វើអំពីឈើ ប្រក់ស្បូវ ទំហំ០៤ម៉ែត្រគុណ៥ម៉ែត្រ និង សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ត្រូវឆេះខ្ទេចអស់គ្មានសល់់ ។
សមត្ថកិច្ចបានបន្តទៀតថា៖ ហេតុការ​ណ៍នេះគឺ​ បណ្តាលមកពីបុរសជាប្តីដោយ​សារខឹងនឹងប្រពន្ធមិនយកទូរស័ព្ទឲ្យខ្លួនហើយក៏ដុតបំផ្លាញផ្ទះខ្លួនឯងតែម្តង ។
ករណីនេះជនបង្កជាប្តីត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនដើម្បីសួរនាំ និងចំណាត់ការតាមនីតិវិធីច្បាប់៕ ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print