ភ្នំពេញ៖អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ស ថេត ដឹកនាំកម្លាំងរាប់សិបនាក់ បង្ក្រាបទីតាំងក្លិបមួយកន្លែងយីហោ”ម៉ៃ អាមី” ស្ថិតនៅផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ដោយឃាត់ខ្លួនមនុស្សជាច្រើននាក់ ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ។
ប្រភពព័ត៌មាន បានឱ្យដឹងថា ទីតាំងមួយនេះអាជ្ញាធរបានចុះមកធ្វេីការហាមឃាត់ចំនួន៣ដងមកហេីយ ថែមទាំងបានបិទលែងឱ្យដំណេីរការទៀតផងតែមិនបានយូរប៉ុន្មានក៏បេីកវិញ ។
រហូតមកទល់យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ដឹងនាំដោយលោកលោកឧត្តមសេនីយ៍ឯក ស ថេត ចុះបង្ក្រាបទ្រង់ទ្រាយធំនិងឃាត់ខ្លួនមនុស្សជាច្រេី
ននាក់រួមទាំងថ្នាំញៀនមួយចំនួនធំផងដែរ ។
បច្ចុប្បន្នជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វើការសាកសួរតាមនីតិវិធី ។
សូមបញ្ជាក់ថា ការបង្ក្រាបទ្រង់ទ្រាយធំលេីកនេះ ប្រហាក់ប្រហែលនឹងការបង្ក្រាបនៅរ៉ុក របស់អ្នកឧកញ៉ាគិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ុក ផងដែរ ៕ចេស្តា