ភ្នំពេញ៖តារាសម្តែងស្រីស្រស់សោភា កញ្ញា ចាន់ នីកា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន និងផលិតករជាច្រើន។ រូបសម្រស់ សមត្ថភាព និងទេពកោសល្យធ្វើឲ្យតារាស្រីវ័យ២៣ឆ្នាំរូបនេះទទួលបានឱកាសបានយ៉ាងណែនដៃ បើទោះបីជាទើបនឹងប្រឡូក្នុងអាជីពសិល្បៈជាងមួយឆ្នាំក៏ដោយ។
ប្រឡូកក្នុងវិស័យសិល្បៈរយៈពេលត្រឹមជាងមួយឆ្នាំប៉ុណ្ណោះ ចាន់ លីកា ទទួលបានជោគជ័យក្នុងអាជីពសម្តែងគួរឲ្យកក់សម្គាល់។ នាងត្រូវបានគេស្គាល់ច្រើនតាមរយៈស្នាដៃសម្តែងរឿងមិនក្រោមជាង១០រឿងនោះទេពិសេសរឿង រឿង “ភូមិគ្រឹះជំពាក់ស្នេហ៍“ រឿង “វេទមន្តស្នេហ៍”ជាដើម ពិសេសការងារជាពិធីការិនីក្នុងកម្មវិធីនានាជាច្រើន។ បច្ចុប្បន្ននាងកំពុងតែចាប់ផ្តើមថតភាពយន្តភាគថ្មីគឺរឿង”ភរិយាឈ្លើយស្នេហ៍” ខណៈ
ដែលភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាសក្នុងពេលឆាប់ៗខាងមុខនេះ។ តារាស្រីរូបនេះបញ្ជាក់ថា ការសម្តែងនាងអាចសម្តែងបានគ្រប់ទម្រង់ ប៉ុន្តែនាងពេញចិត្តនឹងការសម្តែងតួអង្គកាចឆ្នាស់ឆ្នើមជាងជាងតួស្លូត។ តារាស្រីរូបនេះបញ្ជាក់ថា ក្នុងចំណោមទាំងជាង១០រឿដែលនាងបានចូលរួមសម្តែង គឺមានទាំងតួអង្គកាចឆ្នាស់ឆ្នើម និងតួឯក ហើយនាងក៏កំពុងទទួលបានការងារថ្មីៗបន្ថែមជាបន្តបន្ទាប់។
នាងថារវល់នឹងការងារសិល្បៈច្រើននាងទទួលយកការសម្តែងតែមួយឬពីររឿងប៉ុណ្ណោះក្នុងរយៈពេលតែមួយព្រោះមិនចង់ឲ្យក្រុមការងារផលិតលំបាក និងធ្វើឲ្យការសម្តែង និងការងារផ្សេងៗទៀតមិនបានរលូន។ ទោះជាទទួលបានឱកាសថ្មីក៏តារាស្រីរូបនេះបញ្ជាក់ថានាងនៅតែព្យាយាមសិក្សាដកស្រង់បទពិសោធន៍ពីសិល្បកររៀបច្បង និងពង្រីកចំណេះជំនាញថ្មីៗដើម្បីឲ្យដើរទាន់ការវិវឌ្ឍន៍របស់សង្គម៕
ដោយ វឌ្ឍនា