សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំសប្បាយរីករាយយ៉ាងខ្លាំង ដែលបានឃើញបងប្អូនជនរួមជាតិ និងក្មួយៗ ព្រមទាំងចៅៗបានជួបជុំធ្វើបុណ្យទានសប្បាយរីករាយជាមួយក្រុមគ្រួសារសាច់សារលោហិតជិតឆ្ងាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានបញ្ចេញនូវការរំភើបត្រេចអរដល់ជនរួមជាតិនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើង ដោយសម្តេចមានប្រសាសន៍ថា៖ ខ្ញុំសប្បាយរីករាយយ៉ាងខ្លាំង ដែលបានឃើញបងប្អូនជនរួមជាតិ និងក្មួយៗ ព្រមទាំងចៅៗបានជួបជុំធ្វើបុណ្យទានសប្បាយរីករាយជាមួយក្រុមគ្រួសារសាច់សារលោហិតជិតឆ្ងាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើង។ សូមស្វាគមន៍ផងដែរ ដល់បងប្អូនខ្មែររស់នៅក្រៅប្រទេស ដែលបានធ្វើដំណើរមកចូលរួមសប្បាយរីករាយក្នុងថ្ងៃចូលឆ្នាំថ្មីនៅក្នុងប្រទេសជាតិ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាក៏សូមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋនានា បន្តយកចិត្តទុកដាក់ជួយ សម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងភ្ញៀវទេសចរ នៅតាមច្រកនានា រួមទាំងព្រលានយន្តហោះ និងពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីធានាសុវត្ថិភាព ដល់បងប្អូនប្ថរជាពលរដ្ឋ និងទេសចរ បានកំសាន្ត សប្បាយរីករាយនៅក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីនះ។

សម្តេចបានបន្តថា៖ ខ្ញុំនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយ និងសូមទទួលបាននូវសិរីសួស្តី លាភសំណាងល្អ និងជោគជ័យថ្មីៗក្នុងជីវិតគ្រប់ៗគ្នា។ ប្រទេសមានសុខសន្តិភាព ទើបយើងមានឱកាសប្រារព្ឋពិធីបុណ្យតូចធំដូចនេះបាន៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print