បុរសម្នាក់ជាអ្នករត់ឡំប្រឺតា ត្រូវអ្នករកស៊ីរបរដូចគ្នាព្រួតវាយរហូតដល់សន្លប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ បានសន្លប់ស្តូកស្តឹង ខណៈដែលត្រូវជនមួយក្រុមជាអ្នករកស៊ីរបរដូចគ្នាព្រួតវាយ​ ដោយ​សាររឿងដណ្ដើមម៉ូយគ្នា បង្កកាលភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅយប់ថៃ្ងសុក្រ ១៥កើត ខែចេត្រ​ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថៃ្ងទី១៩ ខែមេសា ឆ្នាំ២០១៩ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចគល់ស្ពានជ្រោយចង្វាត្រើយខាលិច​(រង្វង់មូលកាំភ្លើងកួចកាណុង​) សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ 

ជនរងគ្រោះមានឈ្មោះ ឆុន រិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ឡំប្រឺតាឥណ្ឌា​ រស់នៅភូមិដំណាក់ត្រាច ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ​​  និងមានទីលំនៅបច្ចុប្បន្នផ្ទះជួនៅម្តុំផ្សារទួលសង្កែ​ ខណ្ឌឬស្សីកែវ 

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះដែលជាអ្នករត់ឡំប្រឺតាឥណ្ឌា​ ​​បានជិះទៅចាប់ម៉ូយនៅទីតាំងខាងលើ ដោយមានអ្នករត់ឡំប្រឺតាផ្សេងទៀតផងដែរ​ ភ្លាមនោះមិនដឹងថាមានរឿងអ្វីនោះទេ ស្រាប់តែក្រុមអ្នករត់ឡំប្រឺតាប្រមាណជា៣ទៅ៤នាក់នាំគ្នាព្រួតវាយបុរសរងគ្រោះបណ្ដាលឱ្យសន្លប់ស្ដូកស្តឹង រួចនាំគ្នារត់គេចខ្លួនបាត់អស់ ​ 

ប្រភពបន្តថា ក្រោយកើតហេតុពលរដ្ឋបានទូរស័ព្ទហៅរថយន្តសាមុយមកដឹកជនរងគ្រោះ លុះពេលរថយន្តសង្គ្រោះមកដល់បរុងនិងលើកដឹកយកទៅសង្គ្រោះ​ ស្រាប់តែដឹងខ្លួនឡើងវិញ​ ហើយប្រកែកមិនព្រមទៅពេទ្យទេ ចាំសមត្ថកិច្ចមកដល់សិន ដើម្បីដាក់ពាក្យបណ្ដឹង​ 

ក្រោយកើតហេតុជនរងគ្រោះ​ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្រះចក ​ព្រោះគាត់ស្គាល់មុខក្រុមជនបង្ក ហើយក៏មានកាមេរ៉ាសុវត្ថិភាពផងដែរ​ ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print