មន្ត្រី​យោធា​ឈ្មោះ​ សេង​ សុភគ៌​ ជា​អគ្គនាយក​ក្រុមហ៊ុន​លក់​និង​បង់​រំលស់​រថយន្ត​ យីហោ​ សេង​ ហួត​ ឆបោក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​

ចែករំលែក៖

ភ្នំពេញ​៖កាលពី​រសៀល​ថ្ងៃ​ទី​២១​ ខែ​មេសា​ ឆ្នាំ​២០១៩​ ដោយ​យោង​តាម​ពាក្យ​បណ្តឹង​របស់​ជនរងគ្រោះ​ជាច្រើន​នាក់​ ,​ នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ បាន​ចាប់​ខ្លួន​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ​ សេង​ សុភគ៌​ ជា​អគ្គនាយក​ក្រុមហ៊ុន​លក់​និង​បង់​រំលស់​រថយន្ត​ យីហោ​ សេង​ ហួត​​ ករណី​ឆបោក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​អាមេរិក​ តាម​រូបភាព​យកឡានជួលពីអ្នកដទៃ មកលក់ ឬ បង់រំលស់​ ឱ្យ​ប្រជាពលរដ្ឋ​ ។

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ កន្លង​មក​ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ ដែលរងគ្រោះដោយសារ ក្រុមហ៊ុនធ្វើនំអត់ម្សៅរបស់​ឃ្លាំង​លក់​និង​បង់​រំលស់​ យីហោ​ សេង ហួត ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៧២ ក្រុម២ ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លេងល្បិច ប្រើស្នៀតឆបោកលុយពីប្រជាពលរដ្ឋ អតិថិជនរាប់រយនាក់ ក្នុងរូបភាព ទិញ លក់ ជួល បង់រំលោះរថយន្ត គ្រប់ប្រភេទ ម្នាក់ៗថ្ងូរស្រែកទ្រហោយំ អស់រាប់ពាន់ដុល្លារ ជាប្រាក់កក់ក្នុងការបង់រំលោះរថយន្ត ទៅតាមស៊េរី តែធាតុពិតកុំថាឡើយសំបក តួរឡាន សូម្បីតែកង់ឡានមួយគ្រាប់ ក៏មិនបានផង ។

ប្រជាពលរដ្ឋ​ បានទៅតវ៉ាទាមទារលុយវិញ តែក្រុមហ៊ុនយកលេសដោះសារថាចាំថ្ងៃនេះ ចាំថ្ងៃនោះ ពីមួយថ្ងៃទៅមួយថ្ងៃ លុយក៏អស់ឡានក៏អត់ ហើយ​ ពលរដ្ឋរងគ្រោះ ប្រមាណជាង៥០នាក់ លើកគ្នាទៅតវ៉ា ទាមទាររកសំណងលុយរបស់ខ្លួនវិញ បង្កឲ្យផ្អើលកក្រើក ដោយ​អគ្គ​នាយកក្រុមហ៊ុននេះ​ បាន​គេចខ្លួនបាត់ នៅតែទីតាំង សូម្បីតែឡានមួយគ្រឿងក៏គ្មានឃើញនៅឃ្លាំងដែរ ។

តាមប្រជាពលរដ្ឋរងគ្រោះ លើកឡើង ថា​ ក្នុងរូបភាពឆបោក របស់ក្រុមហ៊ុន សេង ហួត ដែលមាន បុរសម្នាក់ ឈ្មោះ សេង សុភគ៌​ ជាអគ្គនាយកក្រុមហ៊ុនបោកប្រាស់ពលរដ្ឋ បង់លុយ១ពាន់ដុល្លារ ទៅ៥ពាន់ដុល្លារ តាមប្រភេទស៊េរីរថយន្ត កក់ទុកមុនរង់ចាំរថយន្តមកដល់ ដោយក្រុមហ៊ុនប្រាប់ឲ្យមកយកជាក្រោយតែធាតុពិត គ្មានទេរថយន្តនោះបានលុយ មានទាំងឯកសារ លាយល័ក្ខណ៍អក្សរហើយ ឲ្យរង់ចាំពេលនេះ ពេលនោះ ហួសកំណត់ ទារលុយវិញក៏ក្រុមហ៊ុនមួយនេះមិនឲ្យ អ្នកខ្លះជេរ ប្រទេច ដាក់បណ្តាសារ ទៅបានលុយខ្លះមកវិញ ពលរដ្ឋខ្លះ អស់ដល់ទៅ ៥ពាន់ ១មុឺនដុល្លារ ហើយទារវិញអត់បាន ឯកសារម្នាក់ៗកាន់ពេញដៃ ជាភស្តុតាង ។

ទោះបី​យ៉ាងណា​ ពេល​នេះ​ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​មន្ត្រី​យោធា​ឈ្មោះ​ សេង​ សុភគ៌​ នេះ​ ហេីយ​ ដោយ​រង់ចាំ​មើល​ថា​ តើ​សមត្ថកិច្ច​នឹង​ចាត់​ការ​យ៉ាង​ដូចម្ដេច​ចំពោះ​ជន​ឆបោក​រូប​នេះ​ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print