កូរ៉េខាងជើង៖ ក្នុងពេលដែលកូរ៉េខាងជើង និង អាមេរិក ពិភាក្សាមិនមានប្រសិទ្ធិភាព ដោយពិភាក្សាពីរលើកមកហើយមិនមានលទ្ធផល ល្អប្រសើរ។ មិនតែប៉ុណ្ណោះ អាមេរិកនៅតែបន្តដាក់ទណ្ឌកម្ម កូរ៉េខាងជើង ដដែល ។ នៅពេលនេះលោកគីមជុងអ៊ុន បានជ្រើសរើស យុទ្ធសាស្ត្រទីពីរ គឺបង្ហាញពីទំនាក់ទំនងល្អប្រសើរជាមួយ ចិន និងរុស្ស៊ី ។
ទាំងនោះហើយគឺជា យុទ្ធសាស្ត្រ ព្រួញមួយបាញ់ចំគោលដៅពីរ ដោយកូរ៉េខាងជើង អាចបង្ហាញឲ្យពិភពលោកបានដឹងថា លោក ទទួលបានការគាំទ្រ ទាំងពីរុស្ស៊ី និងចិន ។នៅពេលនេះ លោក គីម ជុងអ៊ុន នឹងធ្វើដំណើរ ទៅកាន់រុស្ស៊ីនៅថ្ងៃទី២៣ខែមេសាដើម្បីជួបពិភាក្សាជាមួយលោក គីម ជុងអ៊ុន ។
សារព័ត៌មាន Chosun បានផ្សាយថា ជំនួបលើកដំបូងរវាង មេដឹកនាំគីមជុងអ៊ុន និងពូទីននឹង ធ្វើឡើងនៅថ្ងៃទី២៣-២៤ខែមេសាឆ្នាំ២០១៩ ។ ជំនួបអាចនឹងធ្វើឡើងនៅលើកោះ Russky តំបន់ Vladivostok ។ លោកពូទីន នឹងជួបលោក គីមជុងអ៊ុន រួចបន្តដំណើរទៅកាន់ប្រទេសចិន ចូលរួមកិច្ចប្រជុំ ។
កាលពីថ្ងៃទី២១ខែមេសា លោក Kim Chang Son ជាដៃស្កាំ របស់មេដឹកនាំគីមជុងអ៊ុនបានទៅកាន់តំបន់ភាកខាងកើតរុស្ស៊ីដើម្បីត្រួតពិនិត្យទីតាំងជំនួប កំពូលលោកពូទីន និង គីមជុងអ៊ុន នោះ។
ដំណើរ ទៅកាន់តំបន់ Vladivostok របស់លោកគីមជុងអ៊ុន មានរយៈពេល ១០ទៅ១៥ម៉ោងក្នុងចម្ងាយផ្លូវ៧០០គីឡូម៉ែត្រ ។ កន្លងមកលោកគីមជុងអ៊ុនធ្វើដំណើរទៅកាន់ប្រទេសវៀតណាម កាលពីខែកុម្ភៈ ទៅជួបជាមួយលោក ដូណាលត្រាំ ត្រូវធ្វើដំណើដល់ទៅ៦០ម៉ោង ៕
ដោយ៖ មែវ សាធី