លោក Joe Biden សង្ឃឹមថា​ នឹងយកឈ្នះលោកត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ​២០២០

ចែករំលែក៖

នេះជាលើកទី៣ហើយដែល លោក​ Joe Biden ​ប្រកាសប្រគួតប្រជែងតំណែងប្រធានាធិបតី ប៉ុន្តែ ការចូលរួមលើកនេះ ខុសពីពីរលើកមុនៗ ដោយសារតែលោកមានបទពិសោធខ្ពស់​ ក្នុងការដឹកនាំប្រទេសក្រោយ ចូលរួមជាមួយរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ។

លោក​ Joe Biden  អតីត​អនុប្រធានាធិបតីអាមេរិក ក្នុងរដ្ឋកាល អតីតប្រធានាធិបតី អូបាម៉ា នឹងចូលរួមប្រគួតប្រជេង តំណែងប្រធានាធិបតីនៅសេតវិមាន ក្នុងការបោះឆ្នោតឆ្នាំ​២០២០ ប្រជែង ជាមួយប្រធានាធិបតីដូណាលត្រាំ ។

សារព័ត៌មាន CNN ​បានផ្សាយថា អតីតប្រធានាធិបីអាមេរិក  លោក Joe Biden ​បានប្រកាសថា លោកបានសម្រេច​ឈរឈ្មោះជាបេក្ខភាព​ប្រធានាធិបតី​ អាមេរិក នៅក្នុងឆ្នាំ​២០២០។ នៅពេលនេះ ក្រុម​ការងាររបស់លោក​ Joe Biden ​បានរៀបចំ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ​នាពេលខាងមុខ ។

តាមគម្រោង លោក​ Joe Biden ​នឹងរៀបចំព្រឹត្តិការណ៍ឃោសនាបោះឆ្នោតដំបូង របស់លោក​នៅទីក្រុង​ Pittburgh នាថ្ងៃទី​២៩ខែមេសា​។ ក្រៅពីនេះលោកនឹងបន្តឃោសនានៅតាមបណ្តារដ្ឋ ដែលបោះឆ្នោតមុនគេ ដូចជា រដ្ឋ  Lowa ​រដ្ឋ​ Carolin និង​ News Hampshire ​នៅពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ការសម្រេចរបស់លោក​ Joe Biden ​ក្នុងការចូលរួមប្រជែងតំណែងប្រធានាធិបតីគឺជា មន្ត្រីទី​២០ហើយនៅក្នុងគណបក្សប្រជាធិបតេយ្យ ដែលបានសម្រេច ឈរឈ្មោះជាបេក្ខភាព ប្រជែងតំណែងកំពូលនៅសេតវិមាន​។

ប៉ុន្តែ ការក្លាយជាបេក្ខភាព ប្រធានាធិបតី តំណាងឲ្យ គណបក្សប្រជាធិបតេយ្យ គឺត្រូវឆ្លងកាត់​​ ការបោះ​ឆ្នោត ប្រគួតប្រជែងផ្ទៃក្នុង ដើម្បីសម្រេច​ជ្រើសរើស យកតែបុគ្គលមួយគត់​ ដើម្បីប្រជែងជាមួយ​លោកត្រាំ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print