ភ្នំពេញ ៖សង្គមខ្មែរបច្ចុប្បន្ន ត្រូវបានគេ មេីលឃេីញថា កំពុងកេីតមានវប្បធម៌លាប ពណ៌គ្នាទៅវិញទៅមក ពីល្អ មកអាក្រក់ ពី អាក្រក់ មកល្អ ដែលធ្វើឱ្យពិបាកក្នុងការ បែងចែក ។
ក្រុមមួយបានបង្កើតក្រុមបក្ខពួក ដេីម្បីលាប ពណ៌ធ្វើឱ្យ សង្គមជ្រួលច្របល់ ដោយមិន បង្ហាញការពិតពីប្រទេសជាតិខ្លួនឯង ដល់ ពិភពលោកឱ្យបានដឹងថា រីកចម្រើន ពិត ប្រាកដ ឬស្ថិតក្នុងស្ថានភាពបែបណានោះ ។
ទន្ទឹមនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិថ្លែងថា “ការលាបពណ៌ធ្វើឱ្យប្រជាជាតិ យេីងយកគ្នា ជាសត្រូវ និងសងសឹកគ្នា”។
ហ្វេសប៊ុកផេកសម្តេច ទៀ បាញ់ សរសេរ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះថា”ការលាបពណ៌ជាមូលហេតុចម្បងដែលធ្វើឱ្យប្រជាជាតិយើងស្អប់គ្នា យកគ្នាជាសត្រូវ និងសងសឹកគ្នា រហូតឈានដល់ការកកើតសង្គ្រាមដែលមិននឹកស្មានដល់”។
សម្តេចសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នឹងស្វែងយល់អំពីរូបភាពនិងផលវិបាកនៃការលាបពណ៌ និងរួមគ្នាទប់ស្កាត់ឱ្យខានតែបាននូវរាល់សកម្មភាពលាបពណ៌នៅក្នុងសង្គមកម្ពុជា៕
ដោយ៖ ចេស្តា