សម្តេច​តេ​ជោ​៖​ កុំ​ភ្លេច​បូម​ខ្ស​ល់​ឱយ​បង​ផង​ ព្រោះ​មាន​តែ​អូន​ទេ​ដែល​មាន​សិទ្ធិ​ផ្តាច់មុខ​បូម​ខ្ស​ល់​ឱយ​ប្តី

ចែករំលែក៖

​ភ្នំពេញ​៖​ ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ បាន​ជូនពរ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​ រ៉ា​នី​ហ៊ុន​ សែន ដែលជាភរិយារបស់សម្តេចតេជោ​ ឲ្យ​មាន​សុខភាព​ល្អ​ក្នុង​ឱកាស​រីករាយ​នៃ​ថ្ងៃកំណើត​ ហើយ​សម្តេច​បាន​សរសេរ​ថា​ កុំ​ភ្លេច​បូម​ខ្ស​ល់​ឱយ​បង​ផង​ ព្រោះ​មាន​តែ​អូន​ទេ​ដែល​មាន​សិទ្ធិ​ផ្តាច់មុខ​បូម​ខ្ស​ល់​ឱយ​ប្តី​ ។​

9

​សម្តេច​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖​ «​ថ្ងៃនេះ​ជា​ខួបកំណើត​ភរិយា​ខ្ញុំ​ គម្រប់​៦១​ឈាន​ចូល​៦២​ឆ្នាំ​(១៥​ឆ្នូ​១៩៥៤.១៥​ធ្នូ​២០១៥)​ ។​
​មុន​ចូល​ដល់​រឿង​រីករាយ​នៃ​ថ្ងៃកំណើត​ បង​ចង់​រំលឹក​រឿង​ឈឺចាប់​ខ្លះ​ក្នុង​ជីវិត​ប្តី​ប្រពន្ធ​របស់​យើង​ដើម្បី​ចែក​ជូន​ញាតិ​​មិត្ត​បាន​ជ្រាប​។​ រឿង​យើង​ជួប​គ្នា​និង​រៀប​ការ​បង​នឹង​ផ្សព្វផ្សាយ​នា​ពេល​ខាង​មុខ​ ។​ រឿង​កូន​កំសត់​ស្លាប់​យ៉ាង​វេទនា​កាលពី​ថ្ងៃ​១០​ វិច្ឆិកា​ ១៩៧៦​ បង​បាន​សរសេរ​ផ្សព្វផ្សាយ​រួច​មក​ហើយ​ តែ​យើង​នៅ​សល់​រឿងរ៉ាវ​ច្រើន​ណាស់​ដែល​កូនៗ​ចៅៗ​យើង​និង​បងប្អូន​ជនរួមជាតិ​ចង់​ដឹង​ចង់​ឮ​ពី​ប្រវត្តិ​នៃ​ជីវិត​ប្ដី​
​ប្រពន្ធ​របស់​យើង​។​ បង​ចង់​និយាយ​ពី​សោកនាដកម្ម​មួយទៀត​ដែល​យើង​ព្រាត់​គ្នា​នៅ​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​១៩៧៧​ ក្រោម​ទំនួញ​ទុក្ខ​ស្រី​ប្តី​ព្រាត់​ នៅ​ពេល​ដែល​អូន​កំពុង​មាន​ផ្ទៃពោះ​ជាង​៥​ខែ​នៃ​កំណើត​កូន​ម៉ា​ណែ​ត​។​

​បងអត់​មាន​ជំរើស​ឱយ​ល្អ​ជាង​ការ​ងើបឡើង​តស៊ូ​ដើម្បី​រំដោះជាតិ​និង​ប្រជាជន​ចេញពី​របប​ប៉ុ​ល​ ពត​បាន​ទេ​ហើយ​ក៏​មិន​ ​អាច​នាំ​អូន​ទៅ​ជាមួយ​បាន​ដែរ​ ព្រោះ​វា​គ្រោះថ្នាក់​ខ្លាំង​ណាស់​។​ មុន​ចេញដំណើរ​បង​បាន​ប្រឹង​សរសេរ​សំបុត្រ​ផ្ញើ​ឱយ​អូន​ជាមួយ​ទឹកភ្នែក​រាប់​ពាន់​ម៉ឺន​ដំណក់​។​សំបុត្រ​នោះ​បាន​ទៅ​ដល់​ដៃ​អូន​នៅ​ថ្ងៃ​ទី​២១​មិថុនា​១៩៧៧​តាម​រយះ​នឿ​ន​និ​រ​សារ​ដែល​មានចិត្ត​ស្មោះត្រង់​។​

​លិខិត​២​ទំ​ព​រ័សរ​សេរ​ដោយ​ដៃ​ចំណុច​ដែល​បង​ចាំ​មិន​ភ្លេច​គឺ​នូវ​វគ្គ​ដំបូង​និង​វគ្គ​ចុង​ក្រោយ​។​វគ្គ​ដំបូង​(​មក​ដល់​ប្រពន្ធ​ដ៏​​កំសត់រ​បស់បង​ ពេល​អូន​កំពុង​អាន​នូវ​សំបុត្រ​នេះ​រូប​បង​កំពុង​ស្ថិត​នៅ​យ៉ាង​ឆ្ងាយ​ ឆ្ងាយ​រហូត​ដល់​រូប​បង​មិនដឹង​ថា​ខ្លួនឯង​នៅ​ទីណា​ផង​)​។​បងប្អូន​អ្នក​អាន​អាច​ឆ្ងល់​ហេតុ​អ្វី​មិន​អាច​ដឹង​បាន​ថា​ខ្លួន​នៅ​ទីណា​?​ នេះ​ហើយ​ជា​ជីវិត​នៃ​អ្នកតស៊ូ​ដែល​ចាប់ផ្តើម​ចលនា​ថ្មី​មិនដឹង​ស្លាប់​ឬ​រស់​?​ មិនដឹង​ទៅ​ទិស​ខាង​ណា​?​។​

​វគ្គ​ចុង​ក្រោយ​នៃ​លិខិត​(​បង​សូម​លា​ហើយ​លា​ដើម្បី​ជួប​គ្នា​វិញ​ដោយ​គ្មាន​ពេល​កំណត់​)​។​ឃ្លា​ចុង​ក្រោយ​បង្កប់​ដោយ​ន័យ​មាន​សង្ឃឹម​ផង​និង​គ្មាន​សង្ឃឹម​ផង​។​ការ​ព្រាត់​លើក​នេះ​មិនដឹង​ព្រាត់​រស់​ឬ​ព្រាត់​ស្លាប់​។​ចាកចោល​ប្រពន្ធ​និង​កូន​ក្នុង​ផ្ទៃ​ជាមួយ​ទឹកភ្នែក​រាល់ថ្ងៃ​ដោយ​ អាណិត​ប្រពន្ធ​ អាណិត​ប្រជាជន​ដែល​របប​ ប៉ុ​ល​ ពត​ធ្វើបាប​និង​កាប់សម្លាប់​រាល់ថ្ងៃ​។​

​ថ្ងៃ​៧​មក​រា​១៩៧៩​បាន​ផ្តល់​ឱយ​ប្រជាជន​កម្ពុជា​គ្រប់​រូប​ដែល​នៅ​សេសសល់​ពី​ការ​ កាប់សម្លាប់​បាន​រស់រាន​មានជីវិត​ បង្កើតកូន​ បង្កើត​ចៅ​យ៉ាងច្រើន​ក្នុង​នោះ​ក៏​មាន​ក្រុម​គ្រួសារ​ខ្ញុំ​ដែរ​។​

​ថ្ងៃនេះ​ប្រពន្ធ​ខ្ញុំ​អាយុ​គ្រប់​៦១​ឆ្នាំ​គាត់​ជា​ មនុស្ស​ស្រី​ស្អាត​ជាងគេ​សំរាប់​ខ្ញុំ​។​ ឯខ្ញុំ​ក៏​ជា​មនុស្ស​ប្រុស​ស្អាត​ជាងគេ​សំរាប់​គាត់​។​សំណាប​យោង​ដី​ ស្រី​យោង​បុរស់​ បង​មាន​ថ្ងៃនេះ​ក៏​មាន​ចំណែក​របស់​អូន​ក្នុង​នាម​ជា​ភរិយា​ល្អ​ ម្ដាយ​ល្អ​និង​ជីដូន​ល្អ​។​

​ជូនពរ​អូន​សុខភាព​ល្អ​ និង​កុំ​ភ្លេច​បូម​ខ្ស​ល់​ឱយ​បង​ផង​ ព្រោះ​មាន​តែ​អូន​ទេ​ដែល​មាន​សិទ្ធិ​ផ្តាច់មុខ​បូម​ខ្ស​ល់​ឱយ​ប្តី​»​ ៕

18

1

16

15

14

12

11

10

8

7

6

5

4

2

...

17

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print