ភាពយន្ត Avengers: Endgame កំពុងល្បីល្បាញពេញពិភពលោក Grab ចេញយុទ្ធនាការ មួយ

ចែករំលែក៖

ភ្នំពេញ៖ Grab និងខ្សែភាពយន្ត Avengers: Endgame របស់ផលិតកម្ម Marvel Studios បានសហការគ្នាដើម្បីជួយដោះស្រាយអតិថិជនដែលមានការធុញទ្រាន់ក្នុងពេលបើកបរក្រោមពន្លឺព្រះអាទិត្យ ជួបការលំបាកក្នុងការស្វែងរកកន្លែងចំណត ឬធ្វើដំណើរទៅផ្ទះនៅពេលយប់ដោយសុវត្ថិភាព ឬមានបញ្ហាលើតម្លៃធ្វើដំណើរ ជាមួយអ្នកបើកបរ។
ក្រុមហ៊ុនទាំង២ បានដាក់ឲ្យដំណើរការជាផ្លូវការនូវយុទ្ធនាការឈ្មោះថា Saving the Everyday With One Super App (ដោះស្រាយបញ្ហាប្រចាំដោយប្រើប្រាស់កម្មវិធីតែមួយ) នៅកម្ពុជា និងទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយចាប់ផ្តើមនៅថ្ងៃនេះ។ ក្រុមការងារទើបបង្កើតថ្មីនេះ នឹងជួយឲ្យអ្នកប្រើប្រាស់ ទទួលបាននូវអត្ថប្រយោជន៍ដ៏អស្ចារ្យពីកម្មវិធីរបស់ Grab។ បើទោះបីជា មិនអាចជួយសង្គ្រោះពិភពលោកបានក៏ដោយ ប៉ុន្តែ Grabអាចជួយលោកអ្នកឲ្យរួចផុតពីបញ្ហាជារៀងរាល់ថ្ងៃទាំងនេះ និងធ្វើឲ្យជីវិតកាន់តែងាយស្រួល តាមមធ្យោបាយរបស់យើង។ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ អ្នកប្រើប្រាស់កម្មវិធីរបស់ ហ្រ្គេប អាចទទួលបានវត្ថុអនុស្សាវរីយ៍ និងសំបុត្រកុន ពី Marvel Studios’ Avengers: Endgame តាមរយៈការប្រើប្រាស់សេវាជារៀងរាល់ថ្ងៃដែលមានក្នុងកម្មវិធី Grab។ ការផ្តល់ជូនដ៏រំភើបៗជាច្រើនដែលអ្នកប្រើប្រាស់ Grab អាចទទួលបានរួមមានរង្វាន់សម្រាប់អ្នកទាំងអស់គ្នា ដូចជាកម្មវិធី GrabRewards: បង្ហាញពីការចូលចិត្តរបស់លោកអ្នកលើខ្សែភាពយន្ត Avengers: Endgame តាមរយៈការប្តូរពិន្ទុ ដើម្បីយកវត្ថុអនុស្សាវរីយ៍ តាមរយៈបញ្ជីរាយមុខទំនិញរបស់កម្មវិធី GrabRewards។ សម្រាប់Avengers GrabTuktuk: ថតរូប Selfie ក្នុងពេលធ្វើដំណើរជាមួយរ៉ឺម៉កកង់បី ដែលបានបិតស្លាកសញ្ញា Avengers រួចបង្ហោះនៅលើបណ្តាញសង្គម Facebook ហើយបន្ទាប់មក ធ្វើដំណើរទៅកាន់ការិយាល័យរបស់ Grab នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២ ខែឧសភា តទៅ ដើម្បីទទួលបានសំបុត្រកុនមួយ និងឧបករណ៍ទប់លំនឹងទូរស័ព្ទ១ ពីយើង។ ការចាប់ឆ្នោតផ្សងសំណាងនៅតាមស្តង់ផ្សព្វផ្សាយរបស់ Grab: ទទួលបានឱកាសក្នុងការឈ្នះសំបុត្រកុនរបស់ Avengers: End Game នៅតាមស្តង់ផ្សព្វផ្សាយរបស់ Grab ចាប់ពីថ្ងៃទី ២៥ ដល់ទី២៨ ខែមេសា នៅកន្លែងទទួលភ្ញៀវរបស់រោងមហោស្រព Major Cineplex ចំនួនទាំង៣ទីតាំង នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការបង្ហាញពីគំរូរូបភាពមួយចំនួនការផ្លាស់ប្តូរតួអង្គ: ស្វែងរកវីរបុរសនៅតាមដងផ្លូវរបស់យើង ខណៈដែល GrabTuktuk និងដៃគូបើកបរមួយចំនួនរបស់យើង មានការតុបតែងដូចជាផ្ទៃនៃខ្សែភាពយន្ត Avengers អ៊ីចឹង។
ផ្ទៃរូបភាពក្នុងកម្មវិធី Grab: កម្មវិធីរបស់ Grab បានទទួលការផ្លាស់ប្តូររូបភាពលើអេក្រក់ដើមទាំងស្រុង តាមរយៈការដាក់ឲ្យដំណើរការនូវកាតសន្សំពិន្ទុផ្សេងៗ។ ចុចប៊ូតុង Transport ដើម្បីមើលវីរៈបុរសដែលនៅជិតលោកអ្នកបំផុត ខណះដែលរូបភាពរបស់យាន្តជំនិះទាំងអស់ត្រូវបានផ្លាស់ប្តូរ។ លោកអ្នកអាចូលទៅក្នុងកម្មវិធី ហ្រ្គេប ដើម្បីមើលមាតិកាផ្សេងៗដូចជា អត្ថបទ សំណួរសាកល្បងសមត្ថភាព និងទស្សនាវីដេអូ ផ្សេងទៀត។ Grabសង្ឃឹមថា អតិថិជនខ្លួននឹងរីករាយក្នុងការទស្សនាខ្សែភាពយន្តនេះ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print