ភ្ញៀវចូលហាងយីហោ(ជួបជុំ)ប្រយ័ត្ន ពេលបាត់ម៉ូតូ ថៅកែអត់ទទួលខុសត្រូវទេ

ចែករំលែក៖

ភ្នំពេញ៖ ភ្ញៀវហួសចិត្តពេលចេញពីហាង មកបាត់ម៉ូតូផ្អើលឆោឡោរត់ប្តឹងសមត្ថកិច្ចព្រោះម្ចាស់ហាងមិនទទួលខុសត្រូវ។ ជាក់ស្តែង ញឺមានយុវតីម្នាក់កើតទុក្ខមិនសុខចិត្តខឹងម្ចាស់ហាងមិនទទួលខុសត្រូវបានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់២ដោយសារតែមានជនសង្ស័យចូលមកលួចម៉ូតូរបស់គាត់ខណៈទុកមុខហាងហើយជាប់រវល់ហូបអាហារជួបជុំមិត្តភក្តិភ្លេចខ្លួនលុះចេញមកវិញ ទើបដឹងថា បាត់ម៉ូតូ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោងជាង៣ទៀបភ្លឺឈានចូលថ្ងៃអាទិត្យ ទី២៨ខែមេសា ឆ្នាំ២០១៩នេះនៅចំណុចហាង ផឹកស៊ីមួយកន្លែង យីហោ”ជួបជុំ”ស្ថិតនៅតាមបណ្ដោយផ្លូវ១៥៦ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ម៉ូតូដែលត្រូវចោរលួចយកទៅបាត់នោះ ម៉ាកហុងដា ហ្សូមមឺអិច(HondaZoomerX)ពណ៌សពាក់ស្លាក់លេខភ្នំពេញ1FY-9270ម្ចាស់ឈ្មោះវណ្ណវណ្ណសុរីរ័ត្នភេទស្រីអាយុ២៦ឆ្នាំមានទីលំនៅផ្ទះលេខ៣១១ផ្លូវBTភូមិព្រៃល្ងរសង្កាត់ចោមចៅខណ្ឌពោធិ៍​សែនជ័យ។

តាមប្រភពពីយុវតីម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា មុនកើតហេតុរូបនាងបានទុកម៉ូតូរបស់នាងក្បែរម៉ូតូ៤-៥គ្រឿងផ្សេងទៀតដែលទុកនៅមុខហាងកើតហេតុខាងលើនោះតែពុំឃើញមានបុគ្គលិកឬសន្តិសុខណាមកកឹបសំបុត្រម៉ូតូនោះទេហើយរូបនាងក៏បានដើរចូលទៅអង្គុយជួបជុំមិត្តភក្តិញាំអាហារបណ្ដើរជជែកគ្នាបណ្ដើរហើយយក៏មិនដឹងថាមានចោរមកលួចយកម៉ូតូរបស់នាងតាំងពីពេលណានោះទេលុះដល់ម៉ោងកើតហេតុខាងលើពេលគិតលុយរួចចេញមកក្រៅហាង ស្រាប់តែបាត់មិនឃើ​ញម៉ូតូរបស់នាងទើបស្រែកឆោឡោឡើងថា បាត់ម៉ូតូ ទើ​បម្ចាស់ហាងដែលជាអ្នកស្គាល់គ្នា បានចេញមកនិយាយ ជាមួយរូបនាងដែរហើយនាងក៏មិនចង់វែងឆ្ងាយអីដែរ គ្រាន់តែចង់សុំអោយជួយចេញសំណងពាក់កណ្ដាលមក រូបនាងនិងរកលុយពាក់កណ្ដាលទៀតទៅទិញម៉ូតូមួយវិញ ព្រោះចាត់ទុកថា នាងស៊យទៅចុះ ។

បន្ទាប់មកម្ចាស់ហាងក៏បាននិយាយប្រាប់នាងថាហាងរបស់គាត់ពុំមានកាមេរ៉ាសុវត្ថិភាពនោះទេហើយក៏សួររកសំបុត្រម៉ូតូហើយរូបនាងពុំបានកឹបសំបុត្រម៉ូតូទៀត ព្រោះពេលចុះមកមុនដំបូងមិនមានអ្នកណានៅអង្គុយមើលម៉ូតូឬមកកឹបសំបុត្រម៉ូតូនោះទេទើបម្ចាស់ហាងមិនព្រមទទួលខុសត្រូវហើយអោយរូបនាងដាក់ពាក្យប្តឹងសមត្ថកិច្ចនៅប៉ុស្តិ៍ទៅហើយម្ចាស់ហាងក៏ឡើ​ងរថយន្តបើ​កចេញទៅបាត់តែម្ដងដោយមិនព្រមទទួលខុសត្រូវលើការបាត់បង់ម៉ូតូរបស់នាងក្នុងនាមជាភ្ញៀវបន្តិចសោះឡើយទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។

បន្ទាប់មកនារីរងគ្រោះដែលជាម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទឹកល្អក់ទី២នៃអធិការដ្ឋាននគរបាលទួលគោកដើម្បីអោយជួយស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ។ បច្ចុប្បន្នក្រោយពីទទួលពាក្យបណ្ដឹងរួចហើយសមត្ថកិច្ចក៏អនុញាតិឲ្យត្រឡប់ទៅផ្ទះវិញទុកឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕

...

ដោយ៖ ធឿនព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print