ដោយសារតែអាកាសធាតុ មិនអំណោយផល អ្នកដំណើរ ១៣៥នាក់ និងក្រុមពហុនិកា៧នាក់ ស្ទើលោះព្រលឹង ពេលយន្តហោះចុះចតក្នុងស្ថានភាពអាកាសធាតុមិនអំណោយផល ហើយធ្លាក់ចូលក្នុងទឹកទន្លេ ។ ជាភពសំណាងមិនមានអ្នកស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះឡើយ។
យន្តហោះខាងលើ ហោះហើរ ពីប្រទេសគុយបា បានចុះចត់ជ្រូលធ្លាក់ទៅលើទឹក ទន្លេជិតតំបន់ JackSonville រដ្ឋ Florida អាមេរិក ។ហេតុការណ៍ខាងលើកើតឡើង ពេលយន្តហោះចុះចត់ខុសផ្លូវ។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Jacksonville បានឲ្យដឹងថា យន្តហោះBoeing 737 បានធ្លាក់ចូលដងទន្លេSt.John’s ក្រោយពេលចុះចតនៅថ្ងៃទី៣ខែឧសភា។
អភិបាលក្រុង Jacksonville លោក Lenny Curry បានឲ្យដឹងថា អ្នកដំណើរទាំងអស់នៅលើយន្តហោះ មានសុវត្ថិភាព ដោយមិនមានអ្នកស្លាប់នោះឡើយ។ ក្រុមជួយសង្គ្រោះបានទជួយ បានទៅដល់កន្លែងកើតហេតុទាន់ពេលវេលា។
សារព័ត៌មានរ៉យទ័របានផ្សាយថា យន្តហោះ ចុះចតចំពេឡមានព្យុះនិងខ្យល់ខ្លាំង ។ យន្តហោះខាងលើជារបស់ក្រុមហ៊ុន អាកាសចរណ៍Miami Air ហោះហើរចេញពីឈូងសមុទ្រ Guantanamo ប្រទេសគុយបា ។នៅលើយន្តហោះមានអ្នកដំណើរ ១៤២ក្នុង រួមទាំងអាកាសយានិក ផងដែរ។
ប្រធានាធិបតីអាមេរិកដូណាលត្រាំ ក៏បានទូរស័ព្ទ ជាបន្ទាន់ទៅកាន់ អភិបាលក្រុង Jacksonville ដោយស្នើរឲ្យមានការជួយអន្តរគមជាបន្ទានផងដែរ។ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍មិនទាន់បញ្ជាក់ពីមូលហេតុច្បាស់លាស់នោះឡើយ ដោយកំពុងបើកការស្រាវជ្រាវ បញ្ជាក់ការពិត ៕