ប៉ាន់ រិទ្ធី ក្លាយជាប្រធានគណៈមេប្រយោគពាន កាំម៉េរ៉ា មាសមហោស្រពភាពយន្តអន្តរជាតិ កាន ឆ្នាំ ២០១៩

ចែករំលែក៖

ភ្នំពេញ៖ ជាមោទនភាពសម្រាប់កម្ពុជាក្រោយពីលោក ប៉ាន់ រិទ្ធីសមិទ្ធិករភាពយន្តខ្មែរ ត្រូវ​បាន​មហោស្រព​ភាពយន្ត​អន្តរជាតិ កាន ឆ្នាំ២០១៩(72e Festival de Cannes)ជ្រើសរើស​ឲ្យ​ធ្វើ​​ជា​ប្រធាន​គណៈមេ​ប្រយោគ​សម្រាប់​រង្វាន់​ កាម៉េរ៉ា មាស la Caméra d’or

មហោស្រពភាពយន្តអន្តរជាតិកាន បានប្រកាសនៅថ្ងៃទី០៧ខែឧសភាឆ្នាំ២០១៩នេះ ថាលោកលោកប៉ាន់ រិទ្ធី នឹងធ្វើជាប្រធានគណៈមេប្រយោគសម្រាប់រង្វាន់ កាម៉េរ៉ាមាស របស់មហោស្រពដែលត្រូវចាប់ផ្តើមបើកទ្វារ ពីថ្ងៃទី ១៤ ឧសភាដល់ថ្ងៃទី ២៥ឧសភានេះនៅទីក្រុងកានប្រទេសបារាំង រង្វាន់ កាម៉េរ៉ាមាស នឹងត្រូវផ្តល់ដល់ម្ចាស់ភាពយន្តណាដែលដាក់ប្រកួត ខ្សែ ភាពយន្តខ្នាតវែងរបស់ខ្លួននៅក្នុងមហោស្រព។ យោងតាមហ្វេសប៊ុក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចូលរួមអបអរសាទរដល់លផលិតករដ៏ឆ្នើមរបស់កម្ពុជា លោក រិទ្ធី ប៉ាន់ ដែល​មានអត្ថន័យយ៉ាងដូច្នេះថា «អបអរសាទរផលិតករភាពយន្តខ្មែដ៏ឆ្នើម លោក រិទ្ធី ប៉ាន់ ដែលត្រូវបានមហោស្រពភាពយន្តអន្តរជាតិកាន ២០១៩ លើកទី៧២ (72e Festival de Cannes) ជ្រើសរើសជាប្រធានគណៈមេប្រយោគសម្រាប់ពានរង្វាន់ កាម៉េរ៉ាមាស ( La Caméra d’or ) ក្នុងមហោស្រពភាពយន្តដ៏ធំបំផុតរបស់ពិភពលោក»។ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក៏បានបង្ហាញក្តីសោមនស្សរីករាយ និងមោទនភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលដែល លោក រិទ្ធី ប៉ាន់ ទទួលបានក្នុងនាមជាជនជាតិខ្មែរដំបូងគេលើឆាកអន្តរជាតិផងដែរ។

សូមបញ្ជាក់ដែរថា លោកប៉ាន់ រិទ្ធី ស្ថាបនិក របស់មជ្ឈមណ្ឌលបុប្ផាណា និង​ជា​អ្នកផលិតករ​ភាពយន្ត ចូលរួម​ផលិត​ជាមួយ​តារាភាពយន្តហូលីវូដ​ លោកស្រី Angelina Jolie សម្រាប់​ខ្សែភាពយន្តមុនដំបូងគេ​សម្លាប់​ឪពុកខ្ញុំលោកធ្លាប់បាន​ទទួលរង្វាន់​ម្តងហើយ កាលពីឆ្នាំ២០១៣ នៅមហោស្រពភាពយន្ត កាន គឺរង្វាន់ ស៊ែរតាំង រឺហ្កា Certain Regard សម្រាប់ខ្សែ​ភាពយន្តឯកសារ​របស់លោកឈ្មោះ កង្វះរូបភាព រឿងកង្វះរូបភាពដែលត្រូវបានជ្រើសរើសផងដែរសម្រាប់ការប្រកួតយករង្វាន់ អូស្កា។ ខ្សែភាពយន្តចុងក្រោយរបស់លោក គឺរឿង ផ្នូរដែលគ្មានឈ្មោះ ផលិតនៅឆ្នាំ ២០១៨ ដែល​និយាយ​ពីផលវិបាករបស់អំពើប្រល័យពូជសាសន៍ខ្មែរក្រហម៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print