ចឹងតើបានការបាញ់ប្រហារនៅអាមេរិក កើតឡើងអត់ឈប់ឈ

ចែករំលែក៖

 

ទីក្រុង​ Los Angeles ៖ រយៈពេលកន្លងមក ការបាញ់ប្រហារនៅអាមេរិកកើតឡើងឥតឈប់ឈបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន នាក់។ ពិសេសគឺការបាញ់ប្រហារនៅតាមសាលារៀន បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋ អាណាព្យាបាល សិស្សជាដើម។

ការបាញ់ប្រហារកើនឡើងដោយសារ ការប្រើប្រាស់អាវុធពាសវាលពាសកាល  ហើយពលរដ្ឋអាចទិញកាំភ្លើងបាននៅគ្រប់ទិសទី​ ក្នុងទីផ្សារងងឹត ឲ្យតែមានប្រាក់។ ការទិញកាំភ្លើងនៅអាមេរិក​ងាយស្រួលដូច ទៅទិញបន្លែនៅក្នុងផ្សារ។

នៅពេលនេះក្រុមសន្តិសុខអាមេរិក បានរកឃើញឃ្លាំងអាវុធដែលមានកាំភ្លើងរាប់ពាន់ដើម លាក់ទុកនៅក្នុងផ្ទះវីឡា​ ដ៏ប្រណិតមួយក្នុងទីក្រុង​ Los Angeles ។ កម្លាំងសន្តិសុខបានរកឃើញកាំភ្លើងជាង​១០០០ដើម និង អាវុធផ្សេងៗជាច្រើនទៀត​។

សារព័ត៌មាន​ CNN ​កាលពីថ្ងៃទី​១០ខែតុលា​បានផ្សាយថា  ប៉ូលិសទីក្រុង Los Angeles ​បានសហការជាមួយកម្លាំង ប្រឆាំង បទល្មើស ស្រាបៀរ និងបារី​(ATF)បាន សម្រុកចូលក្នុងផ្ទះវីឡា តម្លៃជាង​៧លានដុល្លារ  ស្ថិតនៅតំបន់អ្នកមាន​ Bel Air ក្នុងទីក្រុង Los Angeles ។ ការសម្រុកចូលខាងលើ ក្រោយពេល​ទទួលបានព័ត៌មានថា​មានសកម្មភាពជួញដូរអាវុធខុសច្បាប់នៅទីនោះ​។ ពេលប៉ូលិសចូលដល់ បានឃើញអាវុធ គ្រប់ប្រភេទជាច្រើន នៅខាងក្នុងវីឡាទំហំ៨០០ម៉ែត្រការ៉េ។

ដោយមានអាវុធច្រើន កម្លាំងប៉ូលិសបានបញ្ជូនមនុស្សទៅជាច្រើនដើម្បីត្រួតពិនិត្យនិងរាបឲ្យបានច្បាស់ ។ អាវុធមួយចំនួន បានផលិតតាំងពី​៥០ឆ្នាំមុន  និងខ្លះទៀតផលិតតាំងពីសម័យ​សង្គ្រាមស៊ីវិលអាមេរិកឆ្នាំ ១៨៦១-១៨៦៥។

កម្លាំងប៉ូលិសបានចាប់ខ្លួនលោក​ Girard Saenz ​ដែលជាម្ចាស់វីឡា ខាងលើ ។​ កម្លាំងប៉ូលិស បានចោទប្រកាន់ លោកGirard Saenzអាយុ ៥៧ឆ្នាំ ពីបទរក្សាទុកនិងជួញដូរអាវុធខុសច្បាប់​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print