ខ្មាន់កាំភើងបាញ់ប្រហាពីក្រោមផ្ទះទៅលើជនជាតិ​ព្នង​ម្នា​ក់ស្លាប់នៅ​ស្រុក​កែវ​សីមា​ត្រូវ​សមត្ថកិច្ចបំបែកសំណុំរឿងបានហើយ

ចែករំលែក៖

ខេត្តមណ្ឌលគិរី​៖ ជនសង្សយ័ដែលជាខ្មាន់កាំភ្លើងបានធ្វើសកម្មភពលួចបាញ់ប្រហាពីក្រោមផ្ទះទៅលើជនរងគ្រោះជនជាតិ​ព្នង​ម្នា​ក់ចំនួនពីគ្រាប់បណ្តាលឱ្យស្លាប់ភ្លាមៗកាលពី​វេលា​ម៉ោង​៨.១៥​នាទី​យប់​ថ្ងៃទី​១៤​មេសា​២០១៩(​ថ្ងៃ​ចូលឆ្នាំថ្មី​)នៅភូមិ​ឃ្មូ​មរ​យ៉ង់​ឃុំ​ស្រែ​ឈូក​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​នោះត្រូវបាន​កម្លាំង​នគរបាល​ស្រុក​កែវ​សីមា​,​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ឡោ​សុខា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរីធ្វើការឃាត់ខ្លួនបាហើយ​។

សំណុំរឿង​ឃាតកម្មលើជនជាតិ​ព្នង​ម្នា​ក់ដែលខ្មាន់កាំភ្លើង​បាញ់ប្រហារ​ពីក្រោមផ្ទះបណ្តាលឱ្យស្លាប់នោះ​ត្រូវ​សមត្ថកិច្ច​ធ្វើ​ការស៊ើបអង្កេតបំបែកសំណុំរឿងរយៈពេល​ជិត​មួយខែ​នៅភូមិ​ដាច់ស្រយាលមួយនៅថ្ងៃអាទិត្យ ៩ កើត ខែពិសាខ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃ  ទី១២ខែឧសភាឆ្នាំ២០១៩នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពពី​សមត្ថកិច្ច​បានឱ្យដឹងថាជនសង្ស័យ​ឈ្មោះ​ ណន ម៉ៅ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​ជនជាតិ​ព្នង​ទីលំនៅ កន្លែងកើតហេតុ​។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​បាញ់សម្លាប់​ជនរងគ្រោះ​ឈ្មោះ​ព្យុ​ច​ផុស​ពិតប្រាកដ​មែន​។

ជនសង្ស័យ​ថា​មូល​ហេតុដែល​ឈានដល់​សម្លាប់​ជនរងគ្រោះ​នោះ​គឺ​ដោយសារតែ​ខ្លួន​មាន​គំនុំ​បី​ឆ្នាំ​មកហើយ​ជាមួយ​គ្រួសារ​រងគ្រោះ​។​

​ជនសង្ស័យ​ថា​ដោយ​សារតែបញ្ហា​ទំនាស់​ដីធ្លី​និង​ចោទប្រកាន់ជនរងគ្រោះ​ចេះ​អំពើ​អាប​ធ្មប់​ធ្វើបាប​ខ្លួន​ទើបឈានដល់ការបាញ់ប្រហាបែបនេះ។

ហើយសមត្ថកិច្ច​បានឱ្យ​ជនសង្ស័យ​ទៅធ្វើ​ត្រាប់​ឡើងវិញ​នោះ​ក៏បាន​បកស្រាយ​លម្អិត​អំពី​គម្រោង​ផែនការ រៀបចំ​យ៉ាង​ល្អ ប្រាប់​ដល់​សមត្ថកិច្ច​ផងដែរ​។​

ឈ្មោះ​ព្យុ​ច ផុសភេទប្រុសជនជាតិ​ព្នង​ អាយុ​៣៩​ឆ្នាំមាន​ប្រពន្ធ​និង​កូនៗ​ចំនួន​៧​នាក់រស់នៅ​ភូមិ​ឃ្មូ​មរ​យ៉ង់ ឃុំ​ស្រែ​ឈូក​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរីត្រូវជនសង្ស័យបាញប្រហារ ពី​ខាង​ក្រោមផ្ទះ ចំនួន​២​គ្រាប់​ធ្លាយ​ពោះ​បណ្តាលឱ្យដាច់ខ្យល់​ស្លាប់​ភ្លាមៗ នៅលើផ្ទះ​របស់ខ្លួន​នោះតែម្តង។

ប្រភពថាមុនពេលមកើតហេតុជនរងគ្រោះ​បាន​ឡើងទៅ​លើផ្ទះ​នឹង​ដេក​ផ្កាប់មុខ​មើល​ទូរស័ព្ទ​ជាមួយ​កូន​ស្រាប់តែមានខ្មាន់កាំភ្លើង​លបចូល​មកក្រោម​ផ្ទះ​រួច​បាញ់ប្រហារ​ចំនួន​២​គ្រាប់​ធ្លាយ​ផ្នែក​ពោះ​ទៅ​ខ្នង​និង​ធ្លាយ​ដំបូលផ្ទះ​ស​ង្ក័​សី​ស្លាប់​ភ្លាមៗ​តែម្ដង។

ឯជនសង្ស័យក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនបានមកហើយនោះក៏ត្រូវបានកសាងសំនុំរឿងបញូនទៅសាលាដំបូងដើម្បីចាត់ការតានិតិវិធីច្បាប់ផងដែរ៕ ដោយ​ ជីវន្ត័

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print