ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ លោក មាស សុភា ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង-ស្រុក ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា ប្រធានគណះកម្មាធិការគណបក្សខេត្តព្រះវិហារ លោក ឡុង សុវណ្ណ អនុប្រធានគណះកម្មាធិការគណបក្សខេត្ត ព្រមជាមួយ លោក ប្រតិភូអមដំណើរ លោកទេសរដ្ឋមន្រ្តី លោក លោកស្រី ក្នុងជួរគណះអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្សខេត្តព្រះវិហារ លោក លោកស្រី អង្គបោះឆ្នោតជាង ៣០០នាក់ក៏បានអញ្ជេីញចូលរួមផងដែរ។
លោក ទេសរដ្ឋមន្រ្តី មាស សុភា បានអោយដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង-ស្រុក គឺដេីម្បីអនុវត្តលទ្ធិប្រជាធិបតេយ្យនៅព្រះរាជាណាចក្រកម្ពុជារបស់យេីង លោកបានបញ្ជាក់ថា កាបោះឆ្នោតនាពេលខាងមុខនេះ ជាការបោះឆ្នោតអសកល ដោយពឹងផ្អែកលេីក្រុមប្រឹក្សាខេត្ត ក្រុងស្រុកទូទាំងប្រទេស៕
ដោយ៖ សហការី