ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន គ្រប់កាលៈទេសៈ មិនបានឃ្លាតឆ្ងាយមនោសញ្ចេតនា ពីជនរួមជាតិនោះទេ គឺសម្តេចគិតគូជានិច្ចរក្សានូវសន្តិភាពដ៏រឹងមាំ និងសុខទុក្ខជនរួមជាតិ ដែលជាបុរសខ្លាំងធ្វើអោយកម្ពុជារីកចម្រើន។
មុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើផេកផ្លូវការសម្តេចយ៉ាងដូច្នេះថា៖ ខ្ញុំនិងភរិយា នឹករឮកបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ជាពិសេសបងប្អូនកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន។
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លៃងបន្តថា៖ ក្រោមម្លប់សន្តិភាពពេញលេញ ប្រទេសជាតិយើងរីកលូតលាស់កាន់តែឆាប់រហ័ស។ កម្ពុជារីកចម្រើនមកទល់ពេលនេះ ព្រោះយើងបាននាំគ្នាចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងទាំងអស់គ្នា។
សម្តេចសូមអរគុណចំពោះភក្តីភាព ការស្រឡាញ់រាប់អាន នឹងការគាំទ្រឥតងាករេចំពោះរូបខ្ញុំក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរុងរឿងលឿនទៅមុខ។
សម្តេចតេជោក៏សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយក្នុងថ្ងៃឈប់ សម្រាកចុងសប្តាហ៍គ្រប់ៗគ្នា៕
ដោយ៖ សុខ ខេមរា