អគ្គិភ័យបលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់៨ខ្នង សរុបជាទឹកប្រាក់អស់រាប់មឺនដុល្លារ តែមិនមានមនុស្សរងរបួសនិងគ្រោះថ្នាក់ដល់ជីវិតឡើយ

ចែករំលែក៖

ខេត្តរតនគិរី៖ គ្រោះអគ្គិភ័យបានបណ្តាលឲ្យផ្ទះ៨ខ្នងខូចខាតទាំងស្រុង ខាតបង់អស់រាប់ម៉ឺនដុល្លាតែមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួស ឬបាត់បង់ជីវិតឡើយ។

ហេតុការណអគ្គីភ័យឡេបត្របាក់លំនៅឋានប្រជាពលរដ្ឋនេះបានកើតឡើងនៅវេលាម៉ោង០៣.៥០នាទីល្ងាចថ្ងៃសៅរ៍ ១៥ កើត ខែពិសាខ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦២
ត្រូវនឹងថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៩នៅក្នងទីរួមស្រុកអណ្ដូងមាស ខេត្តរតនគិរី ។

ប្រភពបានឲ្យដឹងថា៖ ករណីភ្លើងឆេះផ្ទះនោះសរុបចំនួន ០៨ខ្នង ដែលផ្ទះទី១មានម្ចាស់ឈ្មោះ មីន អាលី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចាម មុខរបរ ពេទ្យនិងលក់ដូរសម្ភារៈមួយចំនួនទៀត ផ្ទះទំហំ១២.5×25m ប្រាក់រៀល :៧ ០០០ ០០០រ ប្រាក់បាត : ២២០ ០០០បាតសរុបទឹកប្រាក់ទាំងអស់ប្រហែល១០ម៉ឺនដុល្លា ។

ផ្ទះទី២, ឈ្មោះ ហ៊ីម លីណា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចាម មុខរបរលក់ខោអាវ ផ្ទះឈើទំហំ៦.5×25m សម្ភារះខូចខាតទាំងស្រុងទឹកប្រាក់សរុបប្រហែល ៣មុឺនដុល្លា ។

ផ្ទះទី៣,ឈ្មោះជាងឡៃ ស្រេង ភេទប្រុស អាយុ៣៥ខ្មែរ លក់ដូរ ផ្ទះទំហំ៦×20m ខូចខាតសម្ភារះទាំងស្រុងប្រាក់ប្រហែល១ម៉ឺនដុល្លា ។

ផ្ទះទី៤ឈ្មោះយ៉ាត យ៉ាង ភេទប្រុស អាយុ៦៧ឆ្នាំ ខ្មែរ មុខរបរកសិករ ផ្ទះ១ខ្នងទំហំ៦×20mអំពីឈេី ខូចខាតសម្ភារះទាំងស្រុង ប្រាក់រៀល១លានរៀល ដុល្លា១ម៉ឺន៤ពាន់ដុល្លា ។

ផ្ទះទី៥,ហុីម អូន ភេទប្រុស អាយុ៣១ឆ្នាំ ខ្មែររត់តាក់សុី ផ្ទះ១ខ្នងទំហំ៩.5×12m សម្ភារះខូចខាតទាំងស្រុង ប្រាក់ ១មុឺនដុល្លា ទី៦,ឈ្មោះ រដ្ថា ភេទប្រុស អាយុ២០ឆ្នាំ ផ្ទះទំហំ៧×8mខូចខាតទាំស្រុង ។

ផ្ទះទី៧: ឈ្មោះធឹងសម្ភស្សស្រីខ្មែរជាងអ៊ុតសក់(ខ្លោចជញ្ជាំងមួយចំហៀង ។

ផ្ទះទី៨ឈ្មោះសំឌឿន ភេទប្រុស អាយុ៣៥ឆ្នាំ (ខ្លោចជញ្ជាំងមួចំហៀង)។

ទោះជាយ៉ាងណាក្នុងករណីខាងលើនេះ មិនមានបណ្តាលឲ្យមនុស្សណាម្នាក់រងរបួស ឬបាត់បង់ជីវិតឡើយ ៕

...

ដោយ​ ជីវន្ត័

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print