ក្មេងៗលេងជំពាមកៅស៊ូបាញ់លើដំបូលផ្ទះកើតជាទំនាស់ឈានដល់អំពើឃាតកម្ម

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ពិតជាមិននឹកស្មានដល់សោះថារឿងតូចមួយ តែក្លាយជារឿងធំរហូតដល់ជាអំពើឃាត កម្មចាក់សម្លាប់គ្នាយ៉ាងសាហាវ ។ ទំនាស់នេះផ្តើមឡើងពីក្មេងៗយកជំពាមកៅ ស៊ូបាញ់លេងលើដំបូលផ្ទះធ្វើឲ្យចាស់ទុំទាំង សងខាងខឹងកើតជាកំហឹងនិងឈានដល់អំពើឃាតកម្ម។

ប្រភពឱ្យដឹងថាបន្ទាប់ពីកើតទំនាស់ហើយបានប្ដឹងប្ដល់គ្នាទៅដោះស្រាយនៅផ្ទះលោកមេភូមិ ខណៈកំពុងដោះស្រាយនោះស្រាប់តែភាគីទាំងសងខាងផ្ទុះកំហឹងរហូតចាក់គ្នាទៅ វិញទៅមកបណ្ដាលឱ្យជនរងគ្រោះរងរបួស ធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ប្រភពបន្តថា ហេតុការណ៍នេះកើតនៅត្រង់ចំណុចផ្ទះឈ្មោះ សាក់ សាយ ស្ថិតនៅភូមិជីមាន់ជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូង ឃ្មុំ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ នាព្រឹកម៉ោង១០ និង៣០នាទី ។

យោងតាមរបាយការណ៍ប៉ុស្តិ៍នគរបាលរដ្ឋ បាលក្រែកបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០ព្រឹកឈ្មោះ ងីន ងួន ឈ្មោះឡឹក រ៉ាវី និងឈ្មោះ ងីនងន់បានឈ្លោះកែកប្រតាយប្រតប់គ្នាជាមួយឈ្មោះឈឿន សុផានិត ឈ្មោះសិត សុធានិងឈ្មោះឡុង ផល្លាត នៅមុខផ្ទះឈ្មោះសាយនៅពេលនោះឈ្មោះងីន ងួន បានយកកាំបិតចុងស្រួចចាក់ទៅលើឈ្មោះឈឿន សុផានិត ត្រូវចំពោះខាងស្ដាំមួយកន្លែង និងឈ្មោះសុតសុធា ត្រូវចំកាំជំនីរខាងឆ្វេងមួយកន្លែងរងរបួសធ្ងន់ បន្ទាប់មកបានបញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យស្រុកពញាក្រែក ប៉ុន្តែដោយសារ របួសធ្ងន់ធ្ងរពេកបានបណ្តាលឱ្យឈ្មោះជឿន សុផានិត ស្លាប់តែម្ដង ។

ករណីនេះត្រូវបានកម្លាំងសមត្ថកិច្ចចុះធ្វើការឃាត់ខ្លួនជនដៃដល់និងបក្ខពួកយកមកអនុវត្តតាមច្បាប់ផងដែរ ៕ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print