សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យសារធាតុញៀនមេតំហ្វេតាមីន(ICE) 3009.76g

ចែករំលែក៖

ភ្នំពេញ ៖ ដោយអនុវត្តតាមបញ្ជាដឹកនាំ របស់ លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នការរងនគរបាលជាតិ និង លោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាកម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន និងដឹកនាំសម្របសម្រួសដោយលោក សេង គីមឡាក់ ព្រះរាជអាជ្ញារង បានស្រាវជ្រាវ និងបើកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម ។
ប្រតិបត្តិការនេះធ្វើឡើងនៅចំណុច តាមផ្លូវលំ ស្ថិតក្នុងភូមិច្រេះ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង៤៥នាទី លទ្ធផល ៖ ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ចើយ មុន្នី ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ ១៩៨៦ រឹបអូសវត្ថុតាង សារធាតុញៀនមេតំហ្វេតាមីន(ICE) 3009.76g ម៉ូតូ ១គ្រឿង និង ទូរស័ព្ទដៃ ១គ្រឿង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំដូងរាជធានីភ្នំពេញ៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print