ភ្នំពេញ៖ពិការដៃទាំងសងខាងតាំងពីកំណេីត កញ្ញា សាត ស្រីប៉ុច បានសរសេរសំណេរមួយដោយប្រេីជេីង ថ្លែងអំណរគុណដល់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានផ្តល់ថវិកា ក៏ដូចជាសម្ភារៈសិក្សាមួយចំនួនផងដែរ ។
កញ្ញា សាត ស្រីប៉ុច បញ្ជាក់ថា “នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយនិងរំភើបឥតឧបមា ដោយបាន លោកអ៊ុំ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងលោកជំទាវ បានពាំនាំយកថវិកាមកឲ្យរូបនាងខ្ញុំ និងសម្ភារៈសិក្សាមួយចំនួនផងដែរ”។
កញ្ញាពិការដៃទាំងសងខាងរូបនេះ បន្តថា “នាងខ្ញុំសូមឲ្យវត្ថុស័ក្តសិទ្ធគ្រប់ទិសតាមថែរក្សាឲ្យលោកទាំងពីរ ជួបតែសេចក្តីសុខ សុខភាពរឹងមាំ ជោគជ័យគ្រប់កិច្ចការងារ”។
សូមបញ្ជាក់ថា កញ្ញា សាត ស្រីប៉ុច ពិការដៃទាំងសងខាងពីកំណើត ។ ប៉ុន្តែភាពពិការនេះ មិនបានបង្អាក់ដំណើរជីវិតរបស់កញ្ញាឡើយ ដោយបានតស៊ូរៀនដល់ថ្នាក់ទី១២ហើយ ដោយបច្ចុប្បន្នកញ្ញាកំពុងរៀនវិទ្យាល័យឥន្ទ្រទេវី។
ក្រៅពីប្រឹងប្រឹងរៀនសូត្រ កញ្ញា សាត ស្រីប៉ុច បានផ្សាយលក់ផលិតផលតាម Facebook រកប្រាក់ចំណូលទ្រទ្រង់ជីវិតថែមទៀតផង ៕
ដោយ៖ ចេស្តា