នយោបាយរបស់អាមេរិក គ្រប់ជំនន់ប្រធានាធិបតី គឺមិនទុកឲ្យប្រទេសណាដែលប្រឆាំងជាមួយអាមេរិក រស់នៅបានសុខនោះឡើយ ទាំងប្រទេសមហាអំណាចរហូតដល់ប្រទេសតូចៗ នៅលើពិភពលោក។
រុស្ស៊ីនិង ចិនក៏ត្រូវទទួលរងការដាក់កំនាប ពីអាមេរិកនោះដែរ ដោយចោទថាបានបំផ្លាញផលប្រយោជន៍ជាតិអាមេរិក។ តាមពិត អាមេរិក ខ្លាចបាត់បង់មហាអំណាចទីមួយលើពិភពលោក ។
នៅពេលនេះប្រធានាធិបតីដូណាលត្រាំ បានប្រកាសថាអ៊ីរ៉ង់នឹងត្រូវប្រឈមមុខ នឹងការប្រើប្រាស់កម្លាំង ប្រសិនបើប្រទេសនេះ ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបំផ្លាញផលប្រយោជន៍របស់អាមេរិក នៅតំបន់មជ្ឈឹមបូព៌ានោះ ។
ក្នុងពេលកំពុងប្រឈមមុខតានតឹងដាក់គ្នា អាមេរិកបានចោទប្រកាន់ក្រុមហ៊ូធីនៅយេម៉ែន បើកការវាយប្រហារនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត ហើយអ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារទាំងនោះ ។
នៅពេលនេះដែរ កងនាវាអាមេរិកបានឱ្យដឹងថា ខ្លួនបានដឹកនាំការធ្វើសមយុទ្ធយោធានៅតំបន់សមុទ្រអារ៉ាប់ ចំពេល ភាពតានតឹងជាមួយអ៊ីរ៉ង់កាន់តែកើនឡើងជាលំដាប់។ នៅក្នុងសេចក្ដីប្រកាសព័ត៌ កងនាវាអាមេរិក បានបញ្ជាក់ទៀតថាសមយុទ្ធយោធា និងការបណ្ដុះបណ្ដាលជាច្រើនត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍កន្លងទៅ ដោយមានការចូលរួមពី កងកម្លាំងនាវាផ្ទុកយន្ដហោះអាមេរិក USS អាប្រាហាំ លីងខិន (USS Abraham Lincoln) និងកងនាវាចម្បាំង Kearsarge រួមទាំងកងអង្គភាពម៉ារីនទី២២ ក្រោមកិច្ចសម្របសម្រួលពីកងម៉ារីនអាមេរិក។
គួរបញ្ជាក់ថា បើតាមសេចក្ដីប្រកាសព័ត៌មានដដែល សមយុទ្ធយោធាខាងលើក៏មានផងដែរការបណ្ដុះបណ្ដាល ការបាញ់មីស៊ីលចេញពីនាវាចម្បាំង និងការបង្កើតការទំនាក់ទំនងរួម ដើម្បីងាយស្រួលក្នុងការឆ្លើយតប និង គ្រប់គ្រងស្ថានការណ៍។
ប្រធានាធិបតីអាមេរិកដូនាលត្រាំបាន បានចេញនូវការគម្រាមកំហែងថ្មី ចំពោះទីក្រុងតេអេរ៉ង់ នៅថ្ងៃអាទិត្យម្សិលមិញនេះ ដោយបង្ហោះសារមួយថា ជម្លោះនឹងជាទីបញ្ចប់ផ្លូវការរបស់ប្រទេសអ៊ីរ៉ង់ ស្របពេលដែលអារ៉ាប៊ីសាអូឌីត បានព្រមានថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើការឆ្លើយតប ដោយប្រើកម្លាំងទាំងអស់ និងថាវាអាស្រ័យលើអ៊ីរ៉ង់ ដើម្បីគេចពីសង្គ្រាម ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក ត្រាំ បាននិយាយក្នុងសារធ្វីតធើមួយដោយមិនផ្តល់សេចក្តីលម្អិតថា “ប្រសិនបើប្រទេសអ៊ីរ៉ង់ចង់ប្រយុទ្ធគ្នា នោះនឹងជាទីបញ្ចប់ផ្លូវការរបស់អ៊ីរ៉ង់។ ចូរកុំគម្រាមកំហែងសហរដ្ឋអាមេរិកជាថ្មីម្តងទៀតឡើយ” ។
គួរបញ្ជាក់ថា កំណើនជម្លោះវោហារសាស្ត្រនេះ កើតមានបន្ទាប់ពីមានការវាយប្រហារមួយកាលពីសប្ដាហ៍មុន ទៅលើទីតាំងប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងមានការបាញ់គ្រាប់រ៉ុកកែត ចូលទៅក្នុង “តំបន់បៃតង” របស់ទីក្រុងបាដាដ ជាទីមានអគាររដ្ឋាភិបាលនិងស្ថានទូតបរទេស”។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានចេញការព្រមានគំរាមមួយទៅកាន់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យដោយអះអាងថា ប្រសិនបើសាធារណរដ្ឋឥស្លាមមួយនេះវាយប្រហារលើផលប្រយោជន៍របស់អាមេរិកនោះ វានឹងត្រូវកម្ទេច។លោក Trump បាននិយាយនៅក្នុង Twitter ថា “ប្រសិនបើអ៊ីរ៉ង់ចង់ប្រយុទ្ធនោះ វានឹងក្លាយជាការបញ្ចប់ជាផ្លូវការរបស់ប្រទេសអ៊ីរ៉ង់។ វាលែងគំរាមកំហែងដល់សហរដ្ឋអាមេរិកម្តងទៀតហើយ”។
ភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោននិងក្រុងតេរ៉ង់បានកើនឡើងនៅពេលដែលសហរដ្ឋអាមេរិកបានដាក់ពង្រាយក្រុមការងារនៃនាវាផ្ទុកយន្តហោះនិងយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់ឈូងសមុទ្រពែក្សលើអ្វីដែលខ្លួនហៅថាជាការគំរាមកំហែងរបស់អ៊ីរ៉ង់។ បញ្ហានេះបានបង្កឲ្យមានភាពមន្ទិលសង្ស័យនៅក្រៅសហរដ្ឋអាមេរិក។
រដ្ឋបាលរបស់លោក Trump បានបញ្ជាឲ្យបុគ្គលិកការទូតមិនសំខាន់ចាកចេញពីប្រទេសអ៊ីរ៉ាក់ដោយលើកឡើងពីការគំរាមកំហែងពីក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ដែលគាំទ្រដោយអ៊ីរ៉ង់ហើយបានបញ្ជូននាវាដឹកយន្តហោះមួយគ្រឿងនិងយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់តំបន់នេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump គឺលោក John Bolton កំពុងជំរុញឲ្យមានវិធានការតឹងរ៉ឹងលើប្រទេសអ៊ីរ៉ង់ប៉ុន្តែអ្នកផ្សេងទៀតនៅក្នុងរដ្ឋបាលនេះបានជំទាស់។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានច្រានចោលការរំពឹងទុកនៃសង្គ្រាមថ្មីមួយនៅក្នុងតំបន់កាលពីថ្ងៃសៅរ៍ដោយនិយាយថា ក្រុងតេរ៉ង់សូមប្រឆាំងនឹងវាហើយគ្មានភាគីណាមួយអាចប្រឈមមុខដាក់គ្នាបានទេ។
ទំនាក់ទំនងរវាងប្រទេសអ៊ីរ៉ង់និងអាមេរិកបានធ្លាក់ដល់កម្រិតទាបថ្មីកាលពីឆ្នាំមុននៅពេលដែលអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥និងបានដាក់ចេញនូវទណ្ឌកម្មឯកតោភាគីថ្មីដែលត្រូវបានដកជាថ្នូរឲ្យទីក្រុងតេរ៉ង់បន្ធូរបន្ថយកម្មវិធីនុយក្លេអ៊ែរ។
អារ៉ាប៊ីសាអូឌីតបានអំពាវនាវកាលពីថ្ងៃអាទិត្យឲ្យមានកិច្ចចរចាថ្នាក់តំបន់ជាបន្ទាន់ដើម្បីពិភាក្សាអំពីភាពតានតឹងនៅឈូងសមុទ្រពែក្សដែលកំពុងកើនឡើងដោយនិយាយថា ខ្លួនមិនចង់បានសង្គ្រាមជាមួយអ៊ីរ៉ង់ទេប៉ុន្តែបានត្រៀមខ្លួនដើម្បីការពារខ្លួន៕