វិភាគអន្តរជាតិ ៖ អាមេរិកមិនទុកឲ្យប្រទេស ដែលប្រឆាំងខ្លួនរស់នៅបានសុខឡើយ

ចែករំលែក៖

នយោបាយរបស់អាមេរិក គ្រប់ជំនន់ប្រធានាធិបតី​ គឺមិនទុកឲ្យ​ប្រទេសណាដែលប្រឆាំងជាមួយអាមេរិក រស់នៅបានសុខនោះឡើយ​​ ទាំងប្រទេសមហាអំណាចរហូតដល់ប្រទេសតូចៗ នៅលើពិភពលោក​។

រុស្ស៊ីនិង ចិន​ក៏ត្រូវទទួលរងការដាក់កំនាប ពីអាមេរិកនោះដែរ​ ដោយចោទថា​បានបំផ្លាញផលប្រយោជន៍ជាតិអាមេរិក។​ តាមពិត អាមេរិក ខ្លាចបាត់បង់មហាអំណាច​ទីមួយលើពិភពលោក ។

នៅពេលនេះប្រធានាធិបតីដូណាលត្រាំ បានប្រកាសថា​អ៊ីរ៉ង់នឹងត្រូវប្រឈមមុខ នឹងការប្រើប្រាស់កម្លាំង ប្រសិនបើប្រទេសនេះ ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបំផ្លាញផលប្រយោជន៍របស់អាមេរិក  នៅតំបន់មជ្ឈឹមបូព៌ានោះ ។

​ក្នុងពេលកំពុងប្រឈមមុខតានតឹងដាក់គ្នា អាមេរិកបានចោទប្រកាន់ក្រុមហ៊ូធីនៅយេម៉ែន បើកការវាយប្រហារនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត  ហើយអ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារទាំងនោះ ។

នៅពេលនេះដែរ កងនាវាអាមេរិកបានឱ្យដឹងថា ខ្លួនបានដឹកនាំការធ្វើសមយុទ្ធយោធានៅតំបន់សមុទ្រអារ៉ាប់ ចំពេល ភាពតានតឹងជាមួយអ៊ីរ៉ង់កាន់តែកើនឡើងជាលំដាប់។ នៅក្នុងសេចក្ដីប្រកាសព័ត៌ កងនាវាអាមេរិក បានបញ្ជាក់ទៀតថាសមយុទ្ធយោធា និងការបណ្ដុះបណ្ដាលជាច្រើនត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍កន្លងទៅ ដោយមានការចូលរួមពី កងកម្លាំងនាវាផ្ទុកយន្ដហោះអាមេរិក USS អាប្រាហាំ លីងខិន (USS Abraham Lincoln) និងកងនាវាចម្បាំង Kearsarge រួមទាំងកងអង្គភាពម៉ារីនទី២២ ក្រោមកិច្ចសម្របសម្រួលពីកងម៉ារីនអាមេរិក។

គួរបញ្ជាក់ថា បើតាមសេចក្ដីប្រកាសព័ត៌មានដដែល សមយុទ្ធយោធាខាងលើក៏មានផងដែរការបណ្ដុះបណ្ដាល ការបាញ់មីស៊ីលចេញពីនាវាចម្បាំង និងការបង្កើតការទំនាក់ទំនងរួម ដើម្បីងាយស្រួលក្នុងការឆ្លើយតប និង គ្រប់គ្រងស្ថានការណ៍។

ប្រធានាធិបតីអាមេរិកដូនាលត្រាំ​បាន បានចេញនូវការគម្រាមកំហែងថ្មី ចំពោះទីក្រុងតេអេរ៉ង់ នៅថ្ងៃអាទិត្យម្សិលមិញនេះ ដោយបង្ហោះសារមួយថា ជម្លោះនឹងជាទីបញ្ចប់ផ្លូវការរបស់ប្រទេសអ៊ីរ៉ង់ ស្របពេលដែលអារ៉ាប៊ីសាអូឌីត បានព្រមានថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើការឆ្លើយតប ដោយប្រើកម្លាំងទាំងអស់ និងថាវាអាស្រ័យលើអ៊ីរ៉ង់ ដើម្បីគេចពីសង្គ្រាម ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក ត្រាំ បាននិយាយក្នុងសារធ្វីតធើមួយដោយមិនផ្តល់សេចក្តីលម្អិតថា “ប្រសិនបើប្រទេសអ៊ីរ៉ង់ចង់ប្រយុទ្ធគ្នា នោះនឹងជាទីបញ្ចប់ផ្លូវការរបស់អ៊ីរ៉ង់។ ចូរកុំគម្រាមកំហែងសហរដ្ឋអាមេរិកជាថ្មីម្តងទៀតឡើយ” ។

គួរបញ្ជាក់ថា កំណើនជម្លោះវោហារសាស្ត្រនេះ កើតមានបន្ទាប់ពីមានការវាយប្រហារមួយកាលពីសប្ដាហ៍មុន ទៅលើទីតាំងប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងមានការបាញ់គ្រាប់រ៉ុកកែត ចូលទៅក្នុង “តំបន់បៃតង” របស់ទីក្រុងបាដាដ ជាទីមានអគាររដ្ឋាភិបាលនិងស្ថានទូតបរទេស”។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានចេញការព្រមានគំរាមមួយទៅកាន់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យដោយអះអាងថា ប្រសិនបើសាធារណរដ្ឋឥស្លាមមួយនេះវាយប្រហារលើផលប្រយោជន៍របស់អាមេរិកនោះ វានឹងត្រូវកម្ទេច។លោក Trump បាននិយាយនៅក្នុង Twitter ថា “ប្រសិនបើអ៊ីរ៉ង់ចង់ប្រយុទ្ធនោះ វានឹងក្លាយជាការបញ្ចប់ជាផ្លូវការរបស់ប្រទេសអ៊ីរ៉ង់។ វាលែងគំរាមកំហែងដល់សហរដ្ឋអាមេរិកម្តងទៀតហើយ”។

ភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោននិងក្រុងតេរ៉ង់បានកើនឡើងនៅពេលដែលសហរដ្ឋអាមេរិកបានដាក់ពង្រាយក្រុមការងារនៃនាវាផ្ទុកយន្តហោះនិងយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់ឈូងសមុទ្រពែក្សលើអ្វីដែលខ្លួនហៅថាជាការគំរាមកំហែងរបស់អ៊ីរ៉ង់។ បញ្ហានេះបានបង្កឲ្យមានភាពមន្ទិលសង្ស័យនៅក្រៅសហរដ្ឋអាមេរិក។

រដ្ឋបាលរបស់លោក Trump បានបញ្ជាឲ្យបុគ្គលិកការទូតមិនសំខាន់ចាកចេញពីប្រទេសអ៊ីរ៉ាក់ដោយលើកឡើងពីការគំរាមកំហែងពីក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ដែលគាំទ្រដោយអ៊ីរ៉ង់ហើយបានបញ្ជូននាវាដឹកយន្តហោះមួយគ្រឿងនិងយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់តំបន់នេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump គឺលោក John Bolton កំពុងជំរុញឲ្យមានវិធានការតឹងរ៉ឹងលើប្រទេសអ៊ីរ៉ង់ប៉ុន្តែអ្នកផ្សេងទៀតនៅក្នុងរដ្ឋបាលនេះបានជំទាស់។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានច្រានចោលការរំពឹងទុកនៃសង្គ្រាមថ្មីមួយនៅក្នុងតំបន់កាលពីថ្ងៃសៅរ៍ដោយនិយាយថា ក្រុងតេរ៉ង់សូមប្រឆាំងនឹងវាហើយគ្មានភាគីណាមួយអាចប្រឈមមុខដាក់គ្នាបានទេ។

ទំនាក់ទំនងរវាងប្រទេសអ៊ីរ៉ង់និងអាមេរិកបានធ្លាក់ដល់កម្រិតទាបថ្មីកាលពីឆ្នាំមុននៅពេលដែលអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥និងបានដាក់ចេញនូវទណ្ឌកម្មឯកតោភាគីថ្មីដែលត្រូវបានដកជាថ្នូរឲ្យទីក្រុងតេរ៉ង់បន្ធូរបន្ថយកម្មវិធីនុយក្លេអ៊ែរ។

អារ៉ាប៊ីសាអូឌីតបានអំពាវនាវកាលពីថ្ងៃអាទិត្យឲ្យមានកិច្ចចរចាថ្នាក់តំបន់ជាបន្ទាន់ដើម្បីពិភាក្សាអំពីភាពតានតឹងនៅឈូងសមុទ្រពែក្សដែលកំពុងកើនឡើងដោយនិយាយថា ខ្លួនមិនចង់បានសង្គ្រាមជាមួយអ៊ីរ៉ង់ទេប៉ុន្តែបានត្រៀមខ្លួនដើម្បីការពារខ្លួន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print