ពិតជាខ្លាំង! ប្រើប្រាស់កម្លាំង ២ស្រុកនិងក្រុង ទើបបង្រ្កាបបាន ខណៈដឹកជញ្ជូនស្ទើររូងផ្លូវ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ រថយន្ដ១គ្រឿងនេះជាក់ស្ដែងបើយើងមើលផ្ទល់ភ្នែកឬតាមរយៈរូបភាព នៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ឃើញថាម៉ាក ហុីណូ ពណ៏ទឹកប៊ិចលាយក្រហម ពាក់ស្លាកលេខ ព្រៃវែង 3A 0287 ចំណុះភ្លៅចំនួន ០៥ គ្របតង់ពណ៏ទឹកប៊ិនជិតឈឹងមិនដឹងមានអ្វីនៅខាងក្នុងនោះឡើយ ប៉ុន្តែផ្ទុយទៅវិញរថយន្ដ ១គ្រឿងនេះផ្ទុកទៅដោយដំឡូងនៅខាងលើ បង្កប់ឈើអារកែច្នៃពាក់កណ្ដាលសម្រេចផ្នែកខាងក្រោម ហើយឈើទាំងនោះរួមមាន ឈើប្រភេទលេខ១(គគីរ)ចំនួន ០៨សន្លឹក ស្មើនឹងចំនួន ២,៦៩៧ម៉ែត្រត្រីគុណ លេខ៣(ស្ពង់)ចំនួន ១៥សន្លឹក ស្មើនឹងចំនួន ៣,១៣៨ម៉ែត្រត្រីគុណ និងឈើប្រភេទក្រៅលំដាប់ថ្នាក់(កន្ទុយដំរី)ចំនួន ០៣សន្លឹក ស្មើនឹងចំនួន ១,២៥៤ម៉ែត្រត្រីគុណ សរុបចំនួន ២៦សន្លឹក ស្មើនឹងចំនួន ៧,០៨៩ម៉ែត្រត្រីគុណ នេះបើតាមប្រភពច្បាស់ការពីមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ  ។
 គួររំលឹកផងដែរថា អ្នកបើកបររថយន្ដ ១គ្រឿងនេះពិតជាសារហាវ ទំរាំធ្វើការបង្រ្កាបបានប្រើប្រាស់កម្លាំងសមត្ថកិច្ចចំរុះរហូតដល់ទៅចំនួន ២ស្រុក.ក្រុងឯណុះ គឺស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ ជាពិសេសកម្លាំងកងរាជអាវុធហត្ថ រហូតឈានដល់យករថយន្តធុនធំៗចំនួន ២គ្រឿងដាក់ពាំងបិតផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិជុំរុំសៀម សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ទើបឃាត់ចាប់បាន ដូច្នេះមិនមែនជារឿងធម្មតានោះឡើយ នេះបើតាមប្រភពច្បាស់ការបញ្ជាក់ពីកងកម្លាំងចុះប្រត្តិបត្តិផ្ទាល់ ។
 ប្រភពព័ត៌មានពីមហាជនលើកឡើងស្រឌៀងៗគ្នាថា អ្នកបើកបរ ១គ្រឿងម៉ាក ហុីណូ ដឹកជញ្ជូនដំឡូងបង្កប់ឈើចេញពីឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់  ឆ្ពោះទៅខេត្តកំពង់ឆ្នាំងឆ្លងកាត់មុខសមត្តកិច្ចស្ទើរាល់ថ្ងៃ ដោយសមត្ថកិច្ចខ្លះសំងំសុីចុងយ៉ាងឆ្ងាញ់មាត់ ប៉ុន្តែសមត្ថកិច្ចមួយផ្នែកខ្លះក៍អត់ដឹងទាល់​តែសោះនោះដែរ ហើយក៍មានពាក់ព័ន្ធកងកម្លាំងប្រដាប់អាវុធម្នាក់ផងដែរ សម្រាប់ត្រោះត្រាយតាមដងផ្លូវ ប៉ុន្តែទំនងកងកម្លាំងប្រដាប់អាវុធនោះសុីដាច់តែម្នាក់ឯងទើបមានហេតុការណ៍កើតឡើង ៕ បុឹម ពិន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print