ពលរដ្ឋម៉ិចស៊ីកូ ប្រតិកម្មយ៉ាងខ្លាំងក្រោយ ពេលរដ្ឋមន្ត្រី រ៉ែ និងបរិស្ថាន ម៉ិចស៊ីកូ ធ្វើដំណើរយឺតយ៉ាវឲ្យគេរងចាំ យឺតពេលវេលា ។ ចំណុចទាំងនោះហើយធ្វើឲ្យរដ្ឋមន្ត្រីត្រូវលាលែងចេញពីតំណែង។
ការធ្វើដំណើរមិនគោរពពេលវេលា ធ្វើឲ្យ ក្រុមអាកាសយានិកនិង អ្នកដំណើររាប់សិបនាក់ រងចាំ យ៉ាងយូរចំពោះបុគ្គលម្នាក់ គឺរដ្ឋមន្ត្រីក្រសួង រ៉ែ និងបរិស្ថានម៉ិចស៊ីកូ។ ហេតុការនោះធ្វើឲ្យពលរដ្ឋថ្កោលទោសយ៉ាងខ្លាំង ធ្វើឲ្យរដ្ឋមន្ត្រីសម្រេចលាលែងចេញពីតំណែង។
សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រធានាធិបតីម៉ិចស៊ីកូ លោក Andres Manuel Lopez Obrador បានទទួលលិខិតលាលែងចេញពីតំណែង របស់ លោកស្រី រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថាមពលរ៉ែ Josefa Gonzalez Blanco Ortiz Ortiz។
នៅក្នុងលិខិតលាលែងចេញពីតំណែង របស់រដ្ឋមន្ត្រីវ័យ៥៤ឆ្នាំបានបញ្ជាក់ថា នៅពេលលោកស្រីធ្វើដំណើរទៅបំពេញការងា កាលពីថ្ងៃទី២៤ខែឧសភា លោកស្រី បានធ្វើដំណើរយឺតពេលវេលាដល់ទៅ៣៨នាទី ធ្វើឲ្យ ក្រុមអាកាសយានឹកនិងអ្នកដំណើរ រងចាំ។
ប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេស ប៉ុន្មានថ្ងៃកន្លងមក បានថ្កោលទោស លោកស្រី Ortiz Mena ពីសកម្មភាពយឺតយ៉ាវទាំងនោះ ។ នៅក្នុងលិខិតលាលែងចេញពីតំណែងបានបញ្ជាក់ថា «គ្មានអ្វី អាចការពារបានឡើយ ការផ្លាស់ប្តូរថ្មីរបស់ម៉ិចស៊ីកូ ទាមទាត្រូវតែគោរព ពីតម្លៃ នៃតម្លាភាព និងយុត្តិធម៌នៅក្នុងសង្គម»។
ចាប់តាំងពីឡើងកាន់តំណែងប្រធានាធិបតី កាលពីឆ្នាំ២០១៨ លោក Lopez Obrador បានសន្យាកសាងរដ្ឋាភិបាលតម្លាភាពមិនមានពុករលួយ ។ បច្ចុប្បន្ន គណៈរដ្ឋមន្ត្រី របស់លោកធ្វើដំណើរទៅបំពេញការងាយតាមជើងហោះហើរពាណិជ្ជកម្មកាត់បន្ថយការចំណាយ ៕
ដោយ៖ មែវ សាធី